គ្រោះ​រញ្ជួយ​ដី​កម្រិត ៦.១ រ៉ិ​ច​ទ័​រវាយប្រហារខេត្ត​ហ្វី​គូ​ស៊ី​ម៉ា​ជាថ្មី​​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2016 ក+ ក-

​តូ​ក្យូ​៖​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ិន​ហួរ​បាន​រាយការណ៍​ថា គ្រោះ​រញ្ជួយ​ដី​កម្រិត ៦.១ រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​ខេត្ត​ហ្វូ​គូ​ស៊ី​ម៉ា ភាគ​ខាងកើត​ប្រទេស​ជប៉ុន​ជាថ្មី​ម្តងទៀត​នៅវេលា​ម៉ោង ៦ និង​២៣​នាទី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។​
​ទោះជា​យ៉ាងណា​គេ​នៅ​ពុំទាន់​ទទួលបាន​សេចក្តីរាយការណ៍​ថា មានការ​ខូចខាត និង​មនុស្ស​រងគ្រោះ ឬក៏​អាច​កើតមាន​រលក​យក្ស​ស៊ូណាមិ នោះឡើយ​។
​គួរ​បញ្ជាក់ថា ខេត្ត​ហ្វូ​គូ​ស៊ី​ម៉ា ទើបតែ​បានទទួល​រងគ្រោះ​រញ្ជួយ​ដី​កម្រិត ៧.៤​រ៉ិ​ច​ទ័​រ​កាលពីដើម​សប្តាហ៍​នេះ ដែល​នាំ​ឲ្យ​មានការ​ភ័យព្រួយ​យ៉ាងខ្លាំង ចំពោះ​ការ​កើតមានឡើង​នៃ​រលក​យក្ស​ស៊ូណាមិ​ផងដែរ​៕

kumamoto-earthquake-locator-map