មនុស្ស​៤០នាក់​ស្លាប់​ក្នុង​ហេតុការណ៍​រលំ​ប៉ម​រោងចក្រ​អគ្គិសនី​នៅ​ចិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2016 ក+ ក-

​ប៉េកាំង​៖​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ិន​ហួរ​បាន​រាយការណ៍​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​ថា យ៉ាងហោចណាស់​មនុស្ស​៤០​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ខណៈដែល​២​នាក់​ផ្សេងទៀត​បាន​រងរបួស​នៅក្នុង​ហេតុការណ៍​បាក់​រលំ​ប៉ម​បញ្ចុះ​សីតុណ្ហភាព នៅឯ​ស្ថានីយ៍​ថាមពលអគ្គីសនី​មួយកន្លែង​ស្ថិតនៅក្នុង ទីក្រុង Fengcheng នៃ​ខេត្ត​ជាំ​ង​ស៊ី ភាគ​អាគ្នេយ៍​ប្រទេស​ចិន​។​
​អាជ្ញាធរ​ចិន​បាន​និយាយថា ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជា ៧ និង​០០​នាទី​ព្រឹក​នេះ ។ អាជ្ញាធរ​បញ្ជាក់ថា ពេលនេះ​អាជ្ញាធរ​នៅក្នុង​តំបន់​កំពុង​ដុតដៃដុតជើង​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ ខណៈ មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ កំពុងស្ថិត​នៅក្រោម​ការ​ស៊ើបអង្កេត​នៅឡើយ​៕

china-building-collapse_dd4ad8ae-b1f7-11e6-aa81-69e46120af6400038766_medium