រាជធានីភ្នំពេញ៖បុរសម្នាក់ដែលបានប្រើអំពើហឹង្សានិងធ្វើទារណ្ឌកម្មផ្លូវភេទទៅលើសង្សាកាលពីវេលាម៉ោង១០ និង០០ នាទីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នៅចំណុចផ្ទះជួល ផ្លូវ៦៨កែងផ្លូវលេខ៥ ក្រុមទី១០ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ កន ចន្ថា ភេទប្រុស អាយុ២៥ឆ្នាំ ជាកីឡាករប្រដល់ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលង្កែ ខណ្ឌឫស្សីកែវ។ ចំណែកជនរងគ្រោះ ឈ្មោះ យេន ធារ៉ា ភេទស្រី អាយុ១៧ឆ្នាំមុខរបរលក់ដូរស្នាក់នៅផ្ទះជួល ផ្លូវលំ ក្រុមទី១៨ ភូមិ ទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ប្រភពដ៍ដែរបន្តថានៅមុនកើតហេតុជនសង្ស័យបាននាំនាងមកផ្ទះកើតហេតុខាងលើរួចខ្លួនគេក៏ប្រព្រឹត្តបទល្មើសដោយយកកាំបិតបុ័ងតោគំរាមអារកនិងទាញផ្ដាច់សំលៀកបំពាក់នារីរងគ្រោះអស់រួចគេយកទូរស័ព្ទថតរូបអាក្រាតកាយ បន្ទាប់មកទៀតគេបានយកប្រដាប់លុញឃ្លៀករុកចូលប្រដាប់ភេទរបស់ជនរងគ្រោះ។ ក្រោយពីធ្វើសកម្មភាពដ៏អសីលធម៌មកលើរូបនាងបានសម្រេចហើយ ជនសង្ស័យដើរចូលទៅក្នុងបន្ទប់ទឹកបាត់ភ្លាមៗនោះដែរនាងបានឱកាសក៏រត់គេចខ្លួនមកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យតែម្តង។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងកំពុងឃាត់ខ្លួននិងរក្សារទុកជាបណ្តោះអាសន្ននៅអធិការខណ្ឌឬស្សីកែវដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត៕