ដោយ៖ប៉ែន សុផល
ខេត្តបាត់ដំបង៖នៅរសៀលម៉ោង១៥ និង៤៥នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ព័ត៌មានបឋមមួយ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ដែលស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានបណ្ដាលឲ្យខាងរថយន្តម៉ាកលុចស្សីសRX300 មានមនុស្សស្លាប់ចំនួន០៥នាក់ ភ្លាមៗនៅនិងកើតហេតុ។
ប្រជាពលរដ្ឋដែលនៅនឹងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាកលុចស្សីសពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2Q:០៩៩៨ ឡើងជែង ទិសដៅពីកើតមកលិច បានរេចង្កូតក៏បុកជាមួយនឹងរថយន្តយីឌុបម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C:៧៥០៩។
ដោយម្ចាស់ រថយន្តម៉ាកលុចស្សីសនៅពេលកើតហេតុដោយតៃកុងគ្រាន់តែរបួសស្រាល នៅពេលដែលកើតហេតុភ្លាមៗបានរត់គេចខ្លួនបាត់តែម្ដង ចំណែកឯម្ចាស់រថយន្តយីឌុបម៉ាកហ៊ីណូមិនមានរងរបួស ក៏បានរថគេចខ្លួនផងដែរ។
ភ្លាមៗនោះកម្លាំងអធិការដ្ឋាននគបាលចរាចរណ៍ ស្រុកមោងឫស្សីបានចុះទៅធ្វើធ្វើការវាស់វែង ដើម្បីនឹងសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ ចំណែកឯសពជនរងគ្រោះដែលស្លាប់មិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ៕