ភ្ជង់ប្លន់ម៉ូតូ Zoomer-X បានសម្រេចនៅសង្កាត់វាលវង់
រាជធានីភ្នំពេញ៖ក្រុមចោរប្រដាប់អាវុធមួយក្រុមមានគ្នា៣នាក់បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ Zoomer-X ឆ្នាំ២០១៦ មួយគ្រឿងពីស្ត្រីម្នាក់បានសម្រេចកាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវលេខ២៤៨ កែង១៤៣ សង្កាត់វាលវង់ ខណ្ឌ៧មករា។
ស្ដ្រីជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាក PCX មិនចាំស្លាកលេខ ប្រដាប់ដោយកាំភ្លើងខ្លី បានគំរាមប្លន់ម៉ូតូរបស់ខ្លួនម៉ាក ZoomerX ឆ្នាំ២០១៦ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ: 1FN-3838 ក្រោយមកជនសង្ស័យបានជិះគេចខ្លួនដោយសុវត្ថិភាព ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ។
ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្ដឹងទាំងសោកស្ដាយតែប៉ុណ្ណោះ៕