ករណីរលំប៉មនៅស្ថានីយអគ្គិសនីនៅចិនអ្នកស្លាប់កើនដល់៦៧នាក់
ប៉េកាំង៖ចំនួនមនុស្សស្លាប់នៅក្នុងហេតុការណ៍រលំប៉មបញ្ចុះសីតុណ្ហភាព នៅឯស្ថានីយ៍ថាមពលអគ្គិសនីមួយកន្លែងស្ថិតនៅក្នុង ទីក្រុង Fengcheng នៃខេត្តជាំងស៊ី ភាគអាគ្នេយ៍ប្រទេសចិនបានកើនឡើងដល់៦៧នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរចេញផ្សាយកាលពីល្ងាចម្សិលមិញ។
យោងតាមអាជ្ញាធរនៅក្នុងតំបន់ ដែលកំពុងដុតដៃដុតជើងក្នុងប្រតិបត្តិការជួយសង្គ្រោះហេតុការណ៍រលំប៉មផលិតថាមពលអគ្គិសនីខាងលើបានកើតឡើងនៅម៉ោងប្រមាណជា ៧ និង០០នាទីព្រឹកម្សិលមិញខណៈមូលហេតុនៃគ្រោះថ្នាក់នេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ហើយដោយឡែកអ្នករងរបួសមួយចំនួនទៀតកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕