ព្រឹក​នេះ​តុលាការក្រុង​ភ្នំពេញ​បើកសវនាការ​កាត់ទោស​លោក សម រង្ស៊ី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ តុលាការក្រុង​ភ្នំពេញ នឹង​បើកសវនាការ​កាត់ទោស លោក សម រង្ស៊ី និង​ជំនួយការ​របស់គាត់​ពីរ​នាក់​ទៀត​ពាកព័ន្ធ​ករណី​សមគំនិត​ក្លែង​សន្ធិសញ្ញា​ផែនទី​ព្រំដែន​កម្ពុជា​វៀតណាម​។​
​លោក សម រង្ស៊ី លោក អ៊ឹង ជុង​លាង ហៅ ម៉ាប់ ហៅ កូនជ្រូក និង ឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា ត្រួវបាន​តុលាការ​ចោទប្រកាន់​ពីបទ សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា ៦២៩ មាត្រា​៦៣០ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​
​គួរ​បញ្ជាក់ថា សវនាការ​នេះ​ដឹកនាំ​ដោយ​លោក លាង សំណាត់ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក អ៉ឹ​ម វណ្ណៈ លោក នូ វាសនា ជា​សមាជិក និង​លោក សៀង សុខ ជា​តំណាង​អយ្យការ​៕

sam-rainsy23