បក្សប្រឆាំងមិនសប្បាយចិត្តចំពោះបញ្ជីឈ្មោះបោះឆ្នោតថ្មី
រាជធានីភ្នំពេញ៖ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានបង្ហាញនូវការមិនសប្បាយចិត្តចំពោះបញ្ជីឈ្មោះបោះឆ្នោតថ្មី ដោយសារតែនៅសល់ប្រជាពលរដ្ឋរាប់លាននាក់ទៀត មិនបានចុះឈ្មោះបោះឆ្នោត ខណដែលការចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប គឺនៅសល់តែ៥ទៀតប៉ុណ្ណោះ។
លោក កឹម សុខា នៅព្រឹកថ្ងៃនេះ បានបញ្ជាក់ថា បើមិនអាចជួយសម្រួលប្រជាពលរដ្ឋរាប់លាននាក់ ឲ្យចុះឈ្មោះបោះឆ្នោតបានទេ លោកមិនអាចវាយតម្លៃបានថា ការរៀបចំចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីនេះ ល្អប្រសើរ ឬជោគជ័យនោះឡើយ។ ទន្ទឹមនោះលោកក៏បានអំពាវនាវទៅភាគីពាក់ព័ន្ធនានា ឲ្យពិចារណាឡើងវិញ ចំពោះដំណើរការនៃការចុះឈ្មោះបោះឆ្នោតនេះ៕