រាជធានីភ្នំពេញ៖កំលាំងប៉ូលិសព្រហ្មទណ្ឌខណ្ឌឫស្សីកែវចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់(ហ្គេមបាញ់ត្រី)ចំនួន៣ទីតាំងឃាត់ខ្លួនមនុស្សចំនួន៦នាក់ព្រមធ្វើការដកហូតវត្ថុតាងទូហ្គេមបាញ់ត្រីចំនួន៣គ្រឿងរួមនិងសម្ភារៈមួយចំនួន។
ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងតាំងទី១ក្នុងបន្ទប់ជួលក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ដកហូតបានទូហ្គេមចំនួន១គ្រឿងឃាត់ខ្លួនមនុស្ស២នាក់១/ឈ្មោះ ស៊ឺង ស្រីល័ក្ខ ភេទស្រី អាយុ១៤ឆ្នាំ។ ២/ឈ្មោះ ស៊ឺង កុសល ភេទស្រីអាយុ១៨ឆ្នាំ អ្នកទាំងពីរមានទីលំនៅផ្ទះជួលភូមិសាមគ្គី សង្កាត់ឫស្សីកែវ។ ទីតាំងទី២បន្ទប់ជួលក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ដកហូតបានទូហ្គេមបាញ់ត្រីចំនួន១គ្រឿងឃាត់ខ្លួនមនុស្សម្នាក់១/ឈ្មោះ ពេញ វិច្ឆិកា ភេទប្រុស អាយុ១៨ឆ្នាំមុខរបរកម្មករ មានទីលំនៅផ្ទះជួលភូមិសាមគ្គី សង្កាត់ឫស្សីកែវ និងទីតាំងទីបី ផ្ទះជួលផ្លូវរថភ្លើងក្រុមទី៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ដកហូតបានវត្ថុតាងទូហ្គេមបាញ់ត្រីចំនួន១គ្រឿង ឃាត់មនុស្ស២នាក់ ១/ឈ្មោះ វង្ស ចាន់សុភក្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ២/ឈ្មោះ អ៊ុយ ហាល វិច្ឆ័យ ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅសង្កាត់បឹងទំពន់ មុខរបរសន្តិសុខ។ សមត្ថកិច្ចបន្តថា នៅក្នុង ប្រតិបត្ដិការខាងលើនេះ កម្លាំងសមត្ថកិច្ចយើងធ្វើការដកហូតបានវត្ថុតាងទូហ្កេមបាញ់ត្រីចំនួន៣គ្រឿងរួមនិងសម្ភារៈមួយចំនួននាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។
បច្ចុប្បន្នមនុស្សទាំង៦នាក់រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននិងរក្សារទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនពួកគេទៅកាន់តុលាការរាជធានីភ្នំពេញចាត់ការបន្ត៕