សម្រេច​ទៀតហើយ​! ទើប​ទិញ​ជិះ​បាន​១​ខែ​ចោរ​ប្រដាប់អាវុធ​មួយក្រុម​ភ្ជង់​ប្លន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2016 ក+ ក-

​ភ្នំពេញ​៖​បុរស​ម្នាក់​ចេញពី​លក់​ផ្លែឈើ​នៅ​ផ្សារ​នាគ​មាស​មកដល់​មុខ​បន្ទប់​ជួល ចុះទៅ​ចាក់សោ​ទ្វារ​បង​ផ្ទះ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ភ្ជង់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង​៤០​នាទី​យប់ ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅក្បែរ​ផ្ទះសំណាក់​ភូមិ​ឫស្សី ស្ថិតក្នុង​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​
​ជនរងគ្រោះ​ឈ្មោះ នាង ឌឿ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខ​អ្នកលក់​ផ្លែឈើ ស្នាក់នៅ​បន្ទប់​ជួល​កន្លែងកើតហេតុ មាន​ស្រុកកំណើត​នៅ​ភូមិ​អំពិល ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ ។​
​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ 1GD-3453 ដែល​ទើបតែ​ទិញ​បាន​១​ខែ​មិនទាន់បាន​កាត​គ្រី​ផង ចេញពី​ផ្សារ​នាគ​មាស​គោលបំណង​ទៅ​បន្ទប់​ជួល​វិញ ពេលមកដល់​ផ្លូវ​បេតុង​មុខ​បន្ទប់​ជួល គាត់​មិនបាន​ពន្លត់​ម៉ូតូ​ទេ ហើយ​បាន​ចុះ​ពីលើ​ម៉ូតូ​យក​កូនសោ​ចាក់សោ​ទ្វាររបង​ដើម្បី​ចូល​បន្ទប់​ជួល ស្រាប់តែ​ក្រុមចោរ​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ស មិន​ចាំ​ស្លាក​លេខ បាន​លោត​ពីលើ​ម៉ូតូ​ចុះមក​ជិះ​ម៉ូតូ​របស់គាត់ ចំណែក​ម្នាក់ទៀត​ដក​កាំភ្លើងខ្លី​ភ្ជង់​គាត់​មិន​ឲ្យ​ស្រែក និង​គំរាម​យក​កាបូប​លុយ តែ​គាត់​មិន​ព្រម​ឲ្យ​ទេ ដោយបាន​បើកទ្វារ​របង​រត់​ចូល​ផ្ទះ ទើប​ជនសង្ស័យ​ជិះ​ម៉ូតូ​ចេញទៅ​បាត់ ។​
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បាន​ទូរស័ព្ទ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចុះ​អន្តរាគមន៍ តែ​មិនឃើញ​មាន​ប៉ូលិស​មក​ទេ ឃើញតែ​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​ចុះ​សួរនាំ​ទៅវិញ៕

15209164_1797019980536564_998498050_n 15211714_1797019983869897_823560190_n 15231548_1797019990536563_807059718_o