ជិះ​ម៉ូតូ​លឿន​គេច​ពី​រ៉ឺម៉ក​ដឹកស្រូវ​ដួល​អូស​ជាង​១០​ម៉ែត្រ​របួសធ្ងន់​២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 November, 2016 ក+ ក-

ខេត្តស្វាយរៀង​៖​​យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់​ក្នុងនោះ​មាន​ម្នាក់​ធ្លាយ​ពោះ​ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ គ្រា​ដែល​ជិះ​ម៉ូតូ​លឿន​ពេក​គេច​រ៉ឺម៉ក​ដឹកស្រូវ​ដែល​បត់​ស្តាំ ហើយ​បណ្តាល​ឲ្យ​ដួល​អូស​ជាង​១០​ម៉ែត្រ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ជាង​ល្ងាច​ថ្ងៃទី​២៧​ខែវិច្ឆិកា ឆ្នាំ​២០១៦​នៅលើ​ផ្លូវជាតិ​លេខ​១​ស្ថិត​ក្នុងភូមិ​/​ឃុំរ​មាំ​ថ្កោល ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​
​បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង 1H 0463 បើកបរ​ពី​លិចទៅ​កើត​លុះ​មកដល់​ចំ​ណុង​ខ្លោងទ្វារវត្ត ឡ វ៉ា​ក់​នឹង​រ៉ឺម៉ក​ម៉ូតូ​ដឹកស្រូវ​ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា ហើយ​រ៉ឺម៉ក​ម៉ូតូ​បទ​ស្តាំ​ចូល​តាម​ខ្លោងទ្វារវត្ត​ធ្វើ​ឲ្យ​យុវជន​រងគ្រោះ​ទាំង​២​នាក់​ដួល​អូស​ជាង​១០​ម៉ែត្រ​មក​ខាងជើង​ផ្លូវ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំង​២​នាក់​តែម្តង​។ ក្នុងនោះ​ម្នាក់​រងរបួស​ធ្លាយ​ពោះ​ផងដែរ​។​
​ប្រភព​ខាងលើ​បាន​បន្តទៀតថា ក្រោយពី​មាន​គ្រោះ​ចរាចរ​ណ៍ហើយ​នោះ​គឺ​រ៉ឺម៉ក​ម៉ូតូ​មិនបាន​ឈប់​នោះទេ​ដោយ​គ្មាន​ប៉ះពាល់​គ្នា​។ ហើយ​យុវជន​រងគ្រោះ​ទាំង​២​នាក់​នោះ​ក៏​ពុំ​ស្គាល់​អត្តសញ្ញាណ​នោះដែរ​ត្រូវបាន​ប្រជាពលរដ្ឋ​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​យកទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​សង្គ្រោះ​។ ជាមួយគ្នានេះ​ជនរងគ្រោះ​បាន​ទូរស័ព្ទ​ទៅ​ក្រុមគ្រួសារ​ឲ្យ​មក​ទទួលយក​ម៉ូតូ​ដែល​ផ្ញើ​នៅផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែងកើតហេតុ​នោះ​ត្រឡប់ទៅផ្ទះ​វិញ​៕

unnamedunnamed-2unnamed-1unnamed-3