ឥណ្ឌូនេស៊ីចាប់ខ្លួនក្រុម IS ដែលគ្រោងវាយប្រហារស្ថានទូតមីយ៉ាន់ម៉ា
ឥណ្ឌូនេស៊ី៖ក្រុមសកម្មប្រយុទ្ធISមួយចំនួនត្រូវបានប៉ូលិសឥណ្ឌូនេស៊ីចាប់ឃាត់ខ្លួនក្រោមការចោទថា បានរៀបចំផែនការ ទម្លាក់គ្រាប់បែកលើស្ថានទូតមីយ៉ាន់ម៉ា ប្រចាំប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia។
ប៉ូលិសឥណ្ឌូនេស៊ីនិយាយថា មូលហេតុដែលក្រុមសកម្មប្រយុទ្ធមានបំណងវាយប្រហារលើស្ថានទូតមីយ៉ាន់ម៉ា ដោយសារខឹងសម្បានឹងយោធាមីយ៉ាន់ម៉ា បង្ក្រាបដោយហិង្សាលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា៕