ប៉េកាំង៖មនុស្ស០៩នាក់អាចនឹងប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋពាក់ព័ន្ធនឹងរលំប៉មបញ្ចុះស៊ីតុណ្ហភាពក្នុងរោងចក្រផលិតថាមពលអគ្គិសនីមួយនៅខេត្តជាំងស៊ីភាគខាងកើតប្រទេសចិន ដែលបានបណ្ដាលឱ្យមនុស្ស៧៤នាក់ស្លាប់ និងពីរនាក់រងរបួសកាលពីសប្ដាហ៍មុន។
យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ិនហួរចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះបានឲ្យដឹងថា ប៉មបញ្ចុះសីតុណ្ហភាពដែលបានបាក់រលំនោះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Jiangxi Ganneng Co. Ltd ដែលបានផ្ដល់សិទ្ធិសាងសង់ឱ្យ ក្រុមហ៊ុន Hebei Yineng Tower Engineering Co. Ltd.,។ ដោយឡែកនៅក្នុងចំណោមមនុស្ស ០៩នាក់ខាងលើដែលត្រូវបានឃុំខ្លួន នោះរួមមានប្រធានក្រុមហ៊ុន Hebei Yineng និងនាយកវិស្វករទទួលបន្ទុកគំរោងសាងសង់ផងដែរ។
ទោះបីជាយ៉ាងណាមូលហេតុជាក់លាក់នៃគ្រោះថ្នាក់នេះគេពុំទាន់បញ្ជាក់ឱ្យបានច្បាស់នៅឡើយនោះទេ ខណៈការស៊ើបអង្កេត កំពុងតែបន្តដំណើរការនៅឡើយ៕