ក្រុមចោរ​ប្រដាប់អាវុធភ្ជង់​ប្លន់​អ្នកទិញ លក់​ស្រូវ​យកកាបូបលុយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 November, 2016 ក+ ក-

ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ក្រុមចោរ​ប្រដាប់អាវុធ​មួយក្រុម​មាន​គ្នា​បីនាក់​បានធ្វើ​សកម្មភាព​ប្លន់​យក​ទ្រព្យសម្បត្តិ​ពី​អ្នកលក់​ទិញស្រូវ​មួយកន្លែង​ក្នុងស្រុក​ថ្មគោល​រួច​រត់គេចខ្លួន​ដោយ​សុវត្ថិភាព​។ ហេតុការណ៍​គួរអោយភ្ញាក់ផ្អើល​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​២០ និង​៣០​នាទី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងមុខ​ខ្លោងទ្វារវត្ត​ទួល​ព្រះ​ខែ​ស្ថិត​ក្នុងភូមិ​គ្រួស ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្ត​បាត​ដំបង​។
លោក ឡា​ច វ៉ាន់ នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​បញ្ជារ​ការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​បានអោយដឹងថា ករណី​ប្លន់​ប្រដាប់អាវុធ​ខាងលើនេះ​បង្កដោយ​ជនល្មើស​ចំនួន​៣​នាក់​មិន​ស្គាល់​
​មុខ​ពាក់អាវ​ប៉ា​រ៉ា​ក្រឡា​ធំ​ពណ៌​ខៀវ​ពាក់មួក​ក្រ​តិ​ប​មាន​រិម ប្រដាប់​ដោយ​កាំភ្លើង​ម៉ាក​អាកា​បត់​១​ដើម​និង​កាំបិតប៉ាំងតោ​ចំនួន​១ បានធ្វើ​សកម្មភាព​យក​កាំភ្លើង​ភ្ជង់​កំរាម និង​បាញ់​ដី​ចំនួន​៤​គ្រាប់​គំរាម​ជនរងគ្រោះ​ឈ្មោះ អ៊ុក អឿ ភេទ​ស្រី​អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្ត​បាត​ដំបង​ខណៈដែល​អ្នកលក់ ទិញស្រូវ​កំពុង​ទូទាត់​លុយ​។​
​ប្រភព​បន្តថា សភារ​បាត់បង់​រួមមាន​៖​កាបូបស្ពាយ​ពណ៌​ក្រ​ម៉ៅ​ចំនួន​១ លុយ​បាត​៥០០០០​បាត​(​ប្រាំ​ម៉ឺន​បាត​) លុយ​ខ្មែ​១០០០០០០​រៀល​(​មួយ​លាន​រៀល​) និង​ជនរងគ្រោះ​ម្នាក់ទៀត​ឈ្មោះ មួង ស៊ី​ណាត ភេទ​ស្រី អាយុ​៤១​ឆ្នាំ​មុខរប​ធ្វើស្រែ​រស់នៅ​ភូមិ​ព្រៃទទឹង ឃុំ​ជ្រៃ ស្រុក​ថ្មគោល​ជា នាក់​លក់​ស្រូវ​។ សំភារៈ​បាត់បង់​
​លុយ​បាត​ចំនួន​៧៥០០០​បាត​(​ប្រាំ​ពីរម៉ឺន​ប្រាំ​ពាន់​បាត​) លុយ​ខ្មែរ​៥០០០០០​រៀល​(​ប្រាំ​សែន​រៀល​
​ទូរ​សព្ទ័​ដៃ​ម៉ាក​នូ​គា​ពណ៍​ខ្មៅ​ចំនួន​១​គ្រឿង​លេខ​។​
​ប​ច្ច​ប្បន្ន​ករណី​ខាងលើនេះ​ត្រូវបាន​កំលាំង​សមត្ថកិច្ច​ទាំង​អាវុធហត្ថ​ទាំង​នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​៕

15218377_1797480917157137_1513786204_n15209274_1797480913823804_1745050219_n15218572_1797480660490496_871222056_n15226349_1797480697157159_1778605849_n15209128_1797480657157163_625140516_n