រាជធានីភ្នំពេញ៖នារីវ័យក្មេងម្នាក់ទើបមកពីខេត្តមករកការងារធ្វើមិនទាន់បានផងត្រូវបានប្រុសព្រានចាប់រំលោភបានសម្រេច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ផ្ទះជួល លេខ D3 ជាប់ទី២ ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា នារីរថគ្រោះមានឈ្មោះ ណ ស ន អាយុ១៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុនេះ មានស្រុកកំណើតនៅខេត្តព្រៃវែង។
បើតាមនារីជនរងគ្រោះថា នាងទើបតែមកទីក្រុងភ្នំពេញបានរយៈពេល៣ថ្ងៃប៉ុណ្ណោះដើម្បីរកការងារធ្វើ ប៉ុន្តែដល់ថ្ងៃកើតហេតុក្រោយពីបានចាកចេញទៅធ្វើតេស្តនៅរោងចក្រ លុះមកដល់ក្នុងបន្ទប់ជួលត្រូវជនល្មោភកាមឈ្មោះ ធី សុវណ្ណ អាយុ៣២ឆ្នាំ មុខរបរ សន្តិសុខយាមរោងចក្រ ក្បែរកន្លែងកើតហេតុ ស្នាក់នៅបន្ទប់ជួល រួមជាមួយប្រពន្ធ នៅបន្ទប់លេខ I 02 ជាន់ទី២ មានស្រុកកំណើតនៅក្នុងខេត្តបាត់ដំបង បាននាងចាប់រំលោភរហូតបានសម្រេច ដោយទ្រាំមិនបានក៏រត់ទៅប្តឹងសមត្ថកិច្ច ប៉ុន្តែជនល្មើសដឹងខ្លួនក៏បានរត់គេចខ្លួនបាត់ពីបន្ទប់ជួលរបស់ខ្លួន៕