ដាច់​ទូរថភ្លើង​៧​កង់​ធ្លាក់​​ចូល​ប្រឡាយ ​ខណៈ​កំពុងធ្វើដំណើរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 November, 2016 ក+ ក-

​ខេត្តកណ្តាល​៖​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​មិញ​មាន​ករណី​ទូរថភ្លើង​ក្រុមហ៊ុន ROYAl Railway ដឹកទំនិញ​ចេញដំណើ​ពី​កំពង់សោម​មក​ភ្នំពេញ​បាន​ដាច់​ធ្លាក់​ពីលើ​ផ្លូវ​ហើយ​ចូលទៅ​ប្រឡាយទឹក ប៉ុន្តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​មាន​នរណាម្នាក់​រងគ្រោះ​នោះទេ ដោយសារតែ​ជា​ទូ​ទំនេរ​។​
​ករណី​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅវេលា​ម៉ោង​៥ និង​៥០​ទាបភ្លឺ ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ចំណុច​ភូមិ​អង្គ​ខ្លើរ​ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។​
​សមត្ថកិច្ច​បានបញ្ជាក់​ថា រថភ្លើង​ក្រុមហ៊ុន​ខាងលើ​ដឹកទំនិញ​ចេញដំណើ​ពី កំពង់សោម​មក​ភ្នំពេញ លុះ​បើក​មក ដល់​ចំណុចកើតហេតុ​ខាងលើ​បានជា​ន់​ហ្វ្រាំង​បន្ថយល្បឿន ធ្វើ​ឲ្យ​ទូ​ដែល​មិនមាន​ដឹកទំនិញ​ធ្លាក់ចុះ​ពីលើ​ផ្លូវ ចូលក្នុង​ប្រឡាយ​ចំនួន​៧​កង់ តែ​មិន​បណ្តាល​ឲ្យ​រងរបួស​ដល់​មនុស្ស​ទេ​៕

fn-2016-11-29-09-45-37-3fn-2016-11-29-09-45-37-2fn-2016-11-29-09-45-36-0fn-2016-11-29-09-45-36-1