ប្រជា​សហគមន៍​បុរី​កីឡា​​ប្រមូលផ្តុំ​តវ៉ា​ជាថ្មីទាមទារ​សំណង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្រុម​ពលរដ្ឋ​នៅក្នុង​សហគមន៍​បុរី​កីឡា សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ប្រមាណ​ជា​៣២​គ្រួសារ ដែល​មិនទាន់​បានទទួល​លំនៅឋាន​ពីសា​លា​រាជធានី​ភ្នំពេញ ដែល​ប្រគល់​សិទ្ធិ​ឱ្យទៅ​ក្រុមហ៊ុន​ផាន អ៊ី​មិច វិនិយោគ​នៅ​កន្លែង បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​ជាថ្មី​ព្រមទាំង​មាន​គម្រោង ចង់យក​ញ្ញ​តិ​ទៅជូន​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយ៍កម្ម និង​សំណង់ ផងដែរ ។​
​ប្រជាពលរដ្ឋ​ស់​នៅ​បុរី​កីឡា​បាន​អះអាងថា ពួកគាត់​ជា​ជនរងគ្រោះ​ផ្ទួនៗ​គ្នា ដោយសារ​ក្រុមហ៊ុន​ផាន អ៊ី​មិច រំលោភ​លើ​កិច្ចសន្យា​សាងសង់​អគារ​ស្នាក់នៅ​២​បន្ថែមទៀត តាម​កិច្ចសន្យា​គឺ​សាងសង់​១០​អគារ​កាលពី​ឆ្នាំ​២០០៣ កន្លងទៅ ។ ទន្ទឹម​នោះ​នៅ​ថ្ងៃទី​០៣ មករា ២០១២ ក្រុមហ៊ុន​នេះ បាន​ប្រើ​គ្រឿ​ចក្រ និង​កម្លាំងចម្រុះ​មក​រំលោភ​ឈូស​កម្ទេច​លំនៅឋាន​យើងខ្ញុំ​ទាំង​កំរោល ដោយ​គ្មាន​សេចក្តីជូនដំណឹង ឬ​សាល​ក្រ​តុលាការ ដោយ​អាង​ថា​ក្រុមហ៊ុន​ក្យ័​យ​ធន ហើយ​ថែមទាំង​បាន​រំលោភ​យក​ដី​ទំហំ​៤៣០០​ម៉ែត្រការ៉េ សម្រាប់​សាងសង់​អគារ​ទី​៩ និង​ទី​១០​របស់​យើងខ្ញុំ​ធ្វើជា​កម្មសិទ្ធិ​ថែមទៀត ។ យើងខ្ញុំ​ត្រូវ​ទទួលរង​គ្រោះជា​លើក​ទី​២ បន្ទាប់ពី​ធ្វើការ​តវ៉ា​អស់​រយៈពេល​៥​ឆ្នាំ ក្រុមហ៊ុន​បានផ្តល់​សំណង​តែ​៣០០០ ទៅ​៥០០០​ដុល្លារ​អាមេរិក ក្នុង​មួយ​គ្រួសារ និង​គ្រួសារ​មួយចំនួន​ត្រូវ​បង្ខំចិត្ត​ទទួលយក​ផ្ទះ​ទំហំ​៣,៧០​គុណ​៤,៧០​ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​អណ្តូង ជាង​រាជធានី​ភ្នំពេញ ដែល​សំណង​ទាំងនោះ មិន​ស្មើ​និង​តម្លៃ​ផ្ទះ​អភិវឌ្ឍន៍​នៅ​និង​កន្លែង ព្រោះ​រាជ​រដ្ឋ​ភិ​បាល​តម្រូវ​ឲ្យ​អភិវឌ្ឍន៍​នៅ​បុរី​កីឡា ៕

ca18635b-36a9-4610-8744-2148bf7c3501