ភ្នំពេញ៖ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃ ទី១២ ខែមករា ឆ្នាំ២០១៥ នេះ នៅក្នុងវត្តសាមគ្គីរង្សី ដែលគេដឹងថា ជាវត្តមួយប្រកាន់និន្នាការនយោយបាយ និងបក្ខពួកនិយមរវាងព្រះសង្ឃ២ក្រុម បណ្តាលឲ្យព្រះសង្ឃ១អង្គរងរបួសធ្ងន់ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែបាន ប្រមាណជាកន្លះម៉ោងក្រោយមកព្រះសង្ឃរងគ្រោះក៏បានសុគតទៅ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ព្រះគ្រូសូត្រឆ្វេងដែលរងរបួសរហូតសុគតនោះមានព្រះនាម ថាច់ ខាន់ ព្រះជន្ម ៣៧ព្រះវស្សា និមន្តមកពីខេត្តឃ្លាំងកម្ពុជាក្រោមនៅឆ្នាំ២០០៦ ។ព្រះសង្ឃដៃដល់ មានព្រះនាម ទឹង ព្រះជន្ម ១៨ព្រះវស្សា ។
ប្រភពបន្តថា មុនពេលកើតហេតុមានព្រះសង្ឃព្រះគ្រូសូត្រឆ្វេងមួយអង្គ (សង្ឃល្មើស) បានហៅព្រះសង្ឃមួយអង្គឲ្យចូលក្នុងកុដិរបស់ខ្លួន បន្ទាប់ស្រាប់តែមានទំនាស់ហើយដកកាំបិតចុងស្រួចចាក់ទៅលើសង្ឃរងគ្រោះជាច្រើនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់ និងសុគតនៅពេលបញ្ជូនទៅសង្គ្រោះនៅ ក្នុងគ្លីនិកចន្ទ្រាវុធបានតែបន្តិច ។
បន្ទាប់ពីបង្កហេតុរួចសង្ឃល្មើសបានរត់ទៅពួននៅហាងកាហ្វេមួយក្បែរនោះ តែត្រូវសមត្ថកិច្ចបាន ចាប់ខ្លួនសង្ឃល្មើសបានហើយ។ វត្តសាមគ្គីរង្សីខាងលើនេះ ជាវត្តរបស់ព្រះសង្ឃខ្មែរកម្ពុជាក្រោម៕
ព្រះសង្ឃដៃដល់
ព្រះសង្ឃរងគ្រោះ