ខេត្តមណ្ឌលគិរី៖ប្រជាពលរដ្ឋភ្ញៀវទេសចរណ៍មានការភ័យខ្លាចសារជាថ្មីដោយដឹងថា អាម៉ៃជាសត្វដំរីធ្លាប់ចុះព្រេងជាន់ម្ចាស់ស្លាប់ខណពេលនេះត្រូវបានរួចពីចំណងសាជាថ្មីក្រោយពេលចាប់បានដោយសារការបាញ់និងកាំភ្លើងសន្តំរបស់មន្ត្រីជំនាញកាលពីខែកញ្ញាឆ្នាំ២០១៦កន្លងទៅហើយខណនេះវានៅមិនឆ្ងាយពីភូមិដែលមានប្រជាពលរដ្ឋរស់នៅ ។
លោកឃុន ឌីយោននាយកអង្គការការពារសត្វដំរីមានស្នាក់ការនៅខេត្តមណ្ឌលគីរីបានអោយដឹងនៅថ្ងៃទី២៨ខែវិច្ឆិការនេះថា សត្វដំរីឈ្មោលមួយក្បាលខាងលើត្រូវបានម្ចាស់ព្រមព្រាងលក់ទៅអោយសមាគមន៍សត្វដំរីខេត្តរតនៈគីរីក្នុងគោលបំណងយកវាទៅបម្រើលើវិស័យទេសចរណ៍កាលពីថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅភាគីអ្នកទិញដំរីនោះបានទៅមើលវានៅទីតាំងចំណុចដែលចងវាទុកស្ថិតនៅអូរតេរ
ក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលខណនោះម្ចាស់ដំរីបានដោះច្រវ៉ាក់ដែលចងភ្ជាប់ជើងវារួចលើកដាក់លើខ្នងឬ(ញ៉ែង)របស់វានិងជិៈលើខ្នងព្រោះតែដឹងថាវាសាំងហើយដែរនោះ! ក្រោយពេលដែលម្ចាស់ចុះពីលើខ្នងសត្វដំរីឈ្មោះអាម៉ៃក៍បានដើរចេញពីទីតាំងនោះតែម្តង ដោយយល់ឃើញអាការៈចម្លែកដូច្នេះទើបមិនហា៑នចូលទៅចាប់ដោយយល់ឃើញថា វាធ្លាប់ជាន់មនុស្សស្លាប់ម្តងរួចមកហើយ ។
បើតាមប្រភពពីអង្គការការពារសត្វដំរីខាងលើបានបញ្ជាក់ថា ទោះជាយ៉ាងណាសត្វដំរីឈ្មោះអាម៉ៃនេះត្រូវបានតាមមើលពីហ្ម័រថ្មីរបស់វាយ៉ាងយកចិត្តទុកដាក់និងមានឱកាសល្អដើម្បីចាប់យកមកវិញដោយពេលនេះអាម៉ៃមិនមានចរិកកាចសាហាវដូចមុនឡើយ ។
គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០១៦កន្លងទៅពេលអាម៉ៃរួចមានមនុស្សបាញ់និងផ្លែរស្នារអោយមានរបួសធ្វើអំពីដែកថ្នាំងអំពៅមានទំហំ០.សង់ទីម៉ែត្រនិងមានប្រវែង១.៥០សង់ទីម៉ែត្រជាប់ប្រម៉ោយអែប
ភ្លុករបស់វា!តែទោះយ៉ាងណាក្នុងករណីនេះក៍មានប្រភពពីប្រជាពលរដ្ឋជនជាតិដើមភាគតិចពូនងបានអោភ្នំពេញថ្មីដឹងថា បើលើកនេះវាមិនបង្ករអោយមានការភ្ញាក់ផ្អើលឬមានការបាត់ដល់ជីវិតមនុស្សទេគឺវាចូលព្រៃលាព្រៃលាទឹកដីដែលធ្លាប់ផ្តល់កំណើតអោយវារស់នៅតាំងពីនៅតូចជាលើកចុងក្រោយមុននិងបន្លាស់ទីទៅនៅលើទឹកដីនិងហ្វូងថ្មីរបស់វា តាមការអោយដឹងពីជនជាតិដើមភាគតិចពូនង!តែទោះយ៉ាងណាប្រជាពលរដ្ឋអាជ្ញាធរនៅតែមានការប្រុងប្រយ័ត្នជានិច្ចលើសុវត្តិភាពទូទៅរបស់ប្រជាពលរដ្ឋ និង ភ្ញៀវជាតិអន្តរជាតិគ្រប់ពេលវេលា៕