ភ្នំពេញ៖ប៉ុន្មានថ្ងៃកន្លងទៅនេះមានក្រុមចោរប្រដាប់អាវុធនិងបានធ្វើសកម្មភាពផ្សេងៗយ៉ាងកក្រើកដូចជាករណីប្លន់-លួច-ឆក់ហើយគេចខ្លួនដោយសុវត្ថិភាពពុំមានសមត្ថកិច្ចណាអាចជួយអន្តរាគមន៍បានទាន់ពេលវេលាទេជា ហេតុធ្វើអោយប្រជាពលរដ្ឋអស់ជំនឿទុកចិត្តលើសមត្ថកិច្ចខណ្ឌមានជ័យ។
ជាក់ស្តែងកាលពីថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៦នេះវេលាម៉ោង៩និង៤៥នាទីយប់មានករណីប្លន់ម៉ូតូហុងដា២០១៧បានសម្រេចនៅភូមិឬស្សីសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៦ម៉ោង៦និង៣០នាទីល្ងាចមានករណីកាច់.កម៉ូតូនៅម៉ាតតេលាភូមិឬស្សីសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។
ក្នុងហេតុការណ៍ករណីណាក៏ដោយប្រជាពលរដ្ឋមិនដែរឃើញសមត្ថកិច្ចយកចិត្តទុកដាក់បង្ក្រាបបានម្តងឡើយ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យស្ទើរតែអស់ជំនឿលើសមត្ថកិច្ចហើយ។
ប្រជាពលរដ្ឋក៏បានសុំអំពាវនាវឲ្យលោក តេង ស៊ីណូ អធិការខណ្ឌមានជ័យ ចាត់វិធានការពង្រឹងសន្តិសុខសង្គមឡើងវិញជាបន្ទាន់ ព្រោះបច្ចុប្បន្នបទល្មើសប្លន់ប្រដាប់អាវុធ គ្រឿងញៀន និងល្បែងស៊ីសងរាលដាលកាន់តែខ្លាំងហើយ។
សូមរក្សាសន្តិសុខជូនប្រជាពលរដ្ឋស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច៕