ផ្ទុះគ្រាប់បែកទៀតហើយនៅភាគខាងត្បូងប្រទេសថៃ ស្លាប់ និងរបួសទាហាន៤នាក់
បាងកក៖យោងតាមសារព័ត៌មានបាងកកប៉ុស្តិសិ៍បានរាយការណ៍ថា មានករណីបំផ្ទុះគ្រាប់បែកកែច្នៃនៅស្រុកមួង នៃខេត្តយ៉ាឡា ភាគខាងត្បូងប្រទេសថៃបណ្តាលឲ្យពលទាហានម្នាក់បានស្លាប់ និងបីនាក់ផ្សេងទៀតរងរបួស។
សារព័ត៌មានដដែលបញ្ជាក់ថា គ្រាប់បែកចំនួនមួយគ្រាប់ដែលបានផ្ទុះឡើងនៅវេលាម៉ោង ៥ និង២០នាទីទៀបភ្លឺ (ម៉ោងក្នុងទីក្រុងបាងកក) លើដងផ្លូវវិថីដែលស្ថិតនៅក្បែរប៉ុស្តិ៍ត្រួតពិនិត្យ Sapan Dam ក្នុងស្រុកមួង នៅពេលទាហានទាំងបួននាក់ជិះម៉ូតូធ្វើដំណើរឆ្លងកាត់ចំណុចនោះដើម្បីទៅកាន់ប៉ុស្តិ៍ត្រួតពិនិត្យគ្រាប់បែកកែច្នៃមួយគ្រាប់នោះ ក៏ត្រូវបានបំផ្ទុះពីចម្ងាយដោយប្រព័ន្ធវិទ្យុទាក់ទង និងបានស្លាប់ពលទាហានម្នាក់ ខណៈបីនាក់ទៀតរងរបួស៕