តុលាការ​ប្រកាស​សាលក្រម​សំណុំរឿង​លោក ស៊ុត ឌី​ណា ព្រឹក​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 December, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​សំណុំរឿង លោក ស៊ុត ឌី​ណា អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េខាងត្បូង ពាក់ព័ន្ធ​ភាពមិនប្រក្រតី​នៃ​ពេល​បំពេញការងារ​រយៈពេល​៣​ឆ្នាំ សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​នៅ​ព្រឹក​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៦​នេះ​។
​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​កន្លង​ទៅបាន​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង​មួយ​នេះ ក្រោម​ការដឹកនាំ​ដោយ​លោក កោ វណ្ឌី អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ទន្ទឹម​នោះ​តុលាការ​បានសម្រេច​ចោទប្រកាន់ លោក ស៊ុត ឌី​ណា ចំនួន​២​បទល្មើស រួមមាន​បទ​កេង​យក​ប្រយោជន៍​ដោយ​ខុសច្បាប់ តាម​មាត្រា​៥៩៧ និង​៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ និង​បទ​រំលោភ​អំណាច តាម​មាត្រា​៣៥ ច្បាប់​ស្ដីពី​ការប្រឆាំង​អំពើពុករលួយ​។​
​គួរ​បញ្ជាក់ថា លោក ស៊ុត ឌី​ណា ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ចន្ទ ទី​០៤ ខែមេសា ឆ្នាំ​២០១៦​កន្លងទៅ ហើយ​បាន​រកឃើញថា លោក​មានការ ពាក់ព័ន្ធ​ភាពមិនប្រក្រតី ក្នុងការ​អនុវត្ត​ការងារ​នៅ​ប្រទេស​កូរ៉េ ដោយមាន​លុយ​រហូតដល់ ៧.២​លាន​ដុល្លារ​អាមេរិក និង​មាស​៣៣៩​តម្លឹង បន្ទាប់ពី​កាន់តំណែង បាន​៣​ឆ្នាំ​៕

fn-2016-12-01-08-09-00-0