លោក ហ៊ុន ម៉ា​ណែ​ត សំណេះសំណាល​ជាមួយ​អតីតយុទ្ធជន និង​យោធិន​ពិការ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 December, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​នៅ​រសៀល​ថ្ងៃទី​១ ធ្នូ ២០១៦ ក្នុង​សាលាស្រុក​សង្កែ​មាន​រៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​បងប្អូន​អតីតយុទ្ធជន និង​យោធិន​ពិការ​ចំនួន​៨៥៦ នាក់​ព្រមទាំង​ឧបត្ថម្ភ​នូវ​អង្ក​ក្នុង​ម្នាក់ៗ​ចំនួន​២៥kgs និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​ផងដែរ​។ ពិធី​នេះ​ស្ថិតក្រោម​វត្តមាន​លោក​ហ៊ុន ម៉ា​ណែ​ត​។​
លោក ហ៊ុន ម៉ា​ណែ​ត បាន​ពាំនាំ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ទាំងពីរ​មក​ចែកជូន​ដល់​បងប្អូន​អតីតជន​យោធិន​ពិការ​និង​ពាក្យ​ផ្តាំផ្ញើ​ដើម្បី​សួរសុខទុក្ខ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ដែល​បច្ចុប្បន្ន​បាន​កំពុង​យកចិត្តទុកដាក់​ជាប្រចាំ​ទាំង​បងប្អូន​យុទ្ធជន​យោធិន​ពិការ​និង​អតីតយុទ្ធជន​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ដោយ​មិន​រើសអើង​គោ​លន​យោ​បាល​នោះឡើយ​។​
​លោក​បាន​លើកឡើងថា សុខទុក្ខ​បងប្អូន​យោធិន​ពិការ​ទោះជា​បងប្អូន​រស់ក្នុង​សភាព​ណា​ក៏​រាជរដ្ឋាភិបាល​នៅតែ​តាម​មើលថែ​ជានិច្ច និង​សុំ​ឲ្យ​បងប្អូន​ធ្វើការ​គាំទ្រ​ជា​បន្តទៅទៀត​ដើម្បី​លើកស្ទួយ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ឲ្យ​មានតម្លៃ​លើ​គោលនយោបាយ​ឈ្នះ​ឈ្នះ​ដែល​រាជរដ្ឋាភិបាល​បានដាក់​ឲ្យ​គឺ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​៕

15240139_1799083280330234_1500325756_n15310383_1799083246996904_282335041_n15301213_1799083306996898_649218658_n15282022_1799083226996906_1017670256_n15320457_1799083333663562_756008255_n