មេបក្ស​កាន់អំណាច​កូរ៉េខាងត្បូង​ជំរុញ​ឲ្យ​លោកស្រី Park ចុះ​ចេញពី​តំណែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 December, 2016 ក+ ក-

​កូរ៉េខាងត្បូង​៖​គណបក្ស​កំពុងកាន់​អំណាច​របស់​ប្រទេស​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី Park Geun-Hye ដែល​រងគ្រោះ​ដោយ​រឿងអាស្រូវ​ត្រូវ​ចុះ​ចេញពី​តំណែង​នៅ​ខែមេសា​ឆ្នាំក្រោយ​ដោយ​ផ្តល់​ពេល​ឲ្យ​លោកស្រី​មួយ​សប្តាហ៍​ដើម្បី​ទទួលយក​ឱសានវាទ​បើ​មិន​ដូច្នោះ​ទេ​នឹង​ប្រឈមមុខ​នឹង​ការចោទប្រកាន់​។​
​នៅ​សប្តាហ៍​នេះ លោកស្រី Park បាន​ឲ្យ​ដឹងថា លោកស្រី​អាច​នឹងមាន​ឆន្ទៈ​ចុះ​ចេញពី​តំណែង​បន្ទាប់ពី​ស្ថិតក្រោម​សម្ពាធ​យ៉ាង​ធំ​សម្បើម​ដោយសារតែ​រឿងអាស្រូវ​ដែល​បាន​បង្ក​ឲ្យ​មានការ​តវ៉ា​តាម​ដងផ្លូវ​ពី​សំណាក់​ប្រជាជន​រាប់លាន​នាក់​។​
​តំណាងរាស្ត្រ​ចំនួន​១២៨​រូប​របស់​គណបក្ស Saenuri ដែល​កំពុងកាន់​អំណាច​បាន​យល់ព្រម​ជា​ឯកច្ឆ័ន្ទ​ដើម្បី​ទាមទារ​ឲ្យ​លោកស្រី Park លាលែង​ពី​តំណែង​នៅ​ចុងខែ​មេសា​និង​បាន​អំពាវនាវ​ឲ្យ​មានការ​បោះឆ្នោត​ប្រធានាធិបតី​មួយ​ត្រូវបាន​ធ្វើឡើង​នៅ​ខែមិថុនា​ដែលមាន​រយៈពេល​ប្រាំ​មួយខែ​មុន​មុន​ការគ្រោង​។​
​លោកស្រី Park បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា លោកស្រី​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋសភា​សម្រេច​ពី​ជោគវាសនា​របស់លោក​ស្រី​បន្ទាប់ពី​មានការ​ចោទប្រកាន់ថា​លោកស្រី​បាន​ឃុបឃិត​ជាមួយ​នាង Choi Soon-sil ដើម្បី​បង្ខំ​ឲ្យ​ក្រុមហ៊ុន​នានា​ត្រូវ​បរិច្ចាគ​ទឹកប្រាក់​រាប់សិប​លាន​ដុល្លារ​ទៅ​ឲ្យ​គ្រឹះស្ថាន​ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ផលចំណេញ​ផ្ទាល់ខ្លួន​របស់​នាង Choi ។​
​លោកស្រី Park ត្រូវបាន​គេ​ដាក់ឈ្មោះថា​ជា​ជនសង្ស័យ​ម្នាក់​នៅក្នុង​ការស៊ើបអង្កេត​មួយ​ដែល​ធ្វើ​ឲ្យ​លោកស្រី​ក្លាយជា​ប្រធានាធិបតី​កំពុងកាន់​តំណែង​ដំបូង​គេ​ដែល​ក្លាយជា​ប្រធានបទ​នៃ​ការស៊ើបអង្កេត​ព្រហ្មទណ្ឌ​។​
​បើទោះបីជា​សេចក្តីប្រកាស​របស់លោក​ស្រី Park បាន​កាត់បន្ថយ​សន្ទុះ​នៃ​ការអំពាវនាវ​ដើម្បី​ចោទប្រកាន់​លោកស្រី​ក៏ដោយ គណបក្សប្រឆាំង​ដ៏​ធំ​បាន​ទទូចថា លោកស្រី Park គួរ​ត្រូវបាន​ដកហូត​តំណែង​នៅត្រឹម​ចុងបញ្ចប់​នៃ​ខែមករា​ខាងមុខនេះ​៕

2016-11-30t115904z_1350703835_rc1113dddf80_rtrmadp_3_southkorea-politics-630x378