រាជធានីភ្នំពេញ៖កំលាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនក្រុងសហការជាមួយកម្លាំងមូលដ្ឋានចុះបង្ក្រាបទីតាំងគ្រឿងញៀននិងទីតាំងបើកល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី) ចំនួន៦ទីតាំងឃាត់ខ្លួនមនុស្សចំនួន២១នាក់ ព្រមធ្វើការដកហូតវត្ថុតាងទូរហ្គេមបាញ់ត្រីចំនួន៦គ្រឿង គ្រឿងញៀន១៣កញ្ចប់រួមនិងសម្ភារៈមួយចំនួន។ ហេតុការណ៍នេះធ្វើឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចបន្តថា នៅក្នុង ប្រតិបត្ដិការខាងលើនេះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងទូហ្កេមបាញ់ត្រីចំនួន6គ្រឿងថ្នាំញៀន១៣កញ្ចប់រួមនិងសម្ភារះមួយចំនួននាំមកកាន់ការិយាល័យដើម្បីសួរនាំ ។
បច្ចុប្បន្នមនុស្សទាំង២១នាក់រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននិងរក្សារទុកជាបណ្តោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរាជធានីភ្នំពេញចាត់ការបន្ត៕