ដោយ៖ប៉ែន សុផល
បាត់ដំបង៖មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងកម្លាំងគណៈបញ្ជាខេត្តបាត់ដំបងរួមគ្នាចុះអនុវត្តច្បាប់ កាត់ទ្រុងរថយន្តគ្រប់ប្រភេទដែលកែឆ្នៃខុសបច្ចេកទសហើយបានធ្វើចរាចរណ៍លើដងផ្លូវ។
លោក ងួន រតនះ អភិបាលរងខេត្តបាត់ដំបងក្នុងយុទ្ធនាដែលអនុវត្តនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦កន្លងមកនេះបានអោយដឹងថា ការត្រួតពិនិត្យនេះអនុវត្តលើយានយន្តគ្រប់ប្រភេទដែលបានកែច្នៃតបន្ថែមទ្រុងខុសលក្ខណៈបច្ចេកទេសហើយបានដឹកជញ្ជួនលើសចំណុះក្នុងការធ្វើអាជីកម្មផ្ទាល់ខ្លួនជាហេតុបណ្តាលអោយរងការខូចខាតផ្លូវយ៉ាងធ្ងន់ធ្ងរពិសេសងាយបង្កអោយកើតឡើងនូវការគ្រោះចរាចរណ៍ជាបន្តរបន្ទាប់គួរអោយព្រួយបារម្មណ៍។ ជាគោលការណ៍លើការត្រួតពិនិត្យដោយមន្ត្រីជំនាញនេះកែសម្រួលលើរថយន្តគ្រប់ប្រភេទដែលបានតបន្ថែមទ្រុងផ្នែកកម្ពស់ឡើងលើ ការតពង្រីកទទឹងតួរថយន្តនិងការតចេញទៅផ្នែកខាងក្រោយរបស់រថយន្ត។
លោក ខាន់ ម៉ាណេ ទីប្រឹក្សារបស់សម្តេចក្រឡាហោមនិងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តបាត់ដំបងបានលើកឡើងថា យោងតាមអនុសាសន៍របស់សម្តេចតេជោនិងការពង្រឹងច្បាប់ចរាចរណ៍របស់ក្រសួងសាធារណណការនិងដឹកជញ្ជួនក្នុងការអនុវត្តច្បាប់អោយបានតឹងរឹងនេះ គឺធ្វើ៎ឡើងជាប្រចាំបន្តររហូតមិនមែនអនុវត្តតែមួយប្រាវទេ ដូចនេះដើម្បីប្រសិទ្ធការងារនិងសុវត្ថិភាពមនុស្សនិងសុវត្ថិភាពផ្លូវថ្នល់ សុំម្ចាស់យានយន្តរួមទាំងម្ចាស់យានដ្ឋាននានាចូលរួមរក្សាការពារទាំងអស់គ្នាសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងសម្រាលការខួចខាតផ្លូវយ៉ាងធ្ងន់ធ្ងរដូចកន្លងមក។
ចំណែកលោកធួក ចាន់ថន ម្ចាស់រថយន្តធុនធំដឹកខ្សាច់រស់នៅខេត្តពោធិសាត់បានទទួលស្គាល់កំហុសក្នុងការកែច្នៃតបន្ថែមលើរថយន្តរបស់ខ្លួនថាពិតជាល្មើសច្បាប់ខុសលក្ខណៈបច្ចេកទេសពិតប្រាកដមែន លោកនិងអនុវត្តតាមច្បាប់អោយបានត្រឹមត្រូវចាប់ពីពេលនេះតទៅ៕
មន្ត្រីជំនាញនិងសមត្ថកិច្ចចុះអនុវត្តច្បាប់រថយន្តកែច្នៃ ខុសបច្ចេកទេសយ៉ាងក្តៅគគុក