នាយករដ្ឋមន្ត្រី​ញូ​ហ្សើ​ឡេ​ន​ប្រកាស​ចុះ​ចេញពី​តំណែង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2016 ក+ ក-

ញូ​ហ្សើ​ឡេ​ន​៖​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស New Zealand លោក John Key បានប្រកាស​ចុះចេញ​ពី​តំណែង​បន្ទាប់ពី​កាន់អំណាច​អស់​រយៈពេល​៨​ឆ្នាំ​។ នេះ​បើ​យោងតាម​សារព័ត៌មាន BBC ចេញផ្សាយ នា​ព្រឹក​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៦​នេះ​។​
​សារព័ត៌មាន New Zealand បាន​រាយការណ៍​ថា ការលែង​លា​ពី​តំណែង​របស់លោក គឺធ្វើឡើង​តាម​ការស្នើសុំ​ពី​ភរិយា​របស់លោក គឺ​លោកស្រី Bronagh ។ ជាមួយគ្នានេះ​លោក John Key បាន​ថ្លែងថា ភ្លាមៗ​បន្ទាប់ពី​លាលែង​លោក​គ្មាន​ផែនការ​នាពេល​អនាគត​ជាបន្ទាន់​នោះទេ តែ​លោក​ប្រាប់​អ្នកកាសែត​ថា លោក​នឹង​នៅតែ​ក្នុង​សភា​៕

AUCKLAND, NEW ZEALAND - MARCH 15:  New Zealand Prime Minister John Key speaks during the Auckland Chamber of Commerce Business Vitality lunch at Pulman Hotel on March 15, 2012 in Auckland, New Zealand. Business leaders joined Prime Minister John Key to hear his views on business and the economy for 2012.  (Photo by Sandra Mu/Getty Images)