ព្រឹក​នេះប្រកាស​​សាលក្រម​សំណុំរឿង​មេឃុំ ស៊ា​ង ចែត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​តាម​ការគ្រោងទុក​សំណុំរឿង លោក ស៊ា​ង ចែត មេឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម មកពី​គណបក្ស​សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ករណី​សូកប៉ាន់​សាក្សី សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម នៅ​ព្រឹក​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៦​នេះ​។​
​លោក ស៊ា​ង ចែត ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​សូកប៉ាន់​សាក្សី ដើម្បី​កុំឱ្យ​និយាយ​ការពិត​ប្រាប់​សមត្ថកិច្ច ពាក់ព័ន្ធ​រឿង​សញ្ចារកម្ម ដែល​កើតចេញពី​រឿងអាស្រូវ​របស់ លោក កឹម សុខា និង កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ​។
​យោងតាម​លិខិត​ចំហ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ ស្រីមុំ បាន​អះអាងថា លោក ស៊ា​ង ចែត បាន​យកលុយ​៥០០​ដុល្លារ​ទៅឱ្យ​ម្តាយ​របស់​នាង ដើម្បីឱ្យ​គាត់​ជួយ​ប្រាប់​រូបនាង កុំឱ្យ​និយាយ​ការពិត ប្រាប់​សមត្ថកិច្ច អំពី​ទំនាក់ទំនង​រវាង​នាង និង​លោក កឹម សុខា​។​
​គួរ​បញ្ជាក់ថា លោក ស៊ា​ង ចែត មេឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម កូតា​មកពី​គណបក្ស​សមរង្ស៊ី​នោះ ត្រូវបាន​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៦៕

fn-2016-12-05-07-59-28-0