នាយករដ្ឋមន្ត្រី​អ៊ីតាលី​ប្រកាសចុះចេញពី​តំណែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2016 ក+ ក-

អ៊ីតាលី​៖​លោក Matteo Renzi នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អ៊ីតាលី​បានប្រកាស​លាលែង​ពី​តំណែង បន្ទាប់ពី​លោក​បាន​ចាញ់​ក្នុងការ​បោះឆ្នោត​ប្រជាមតិ​ស្ដីពី​វិ​សោត​ធន​កម្ម​រដ្ឋធម្មនុញ្ញ ដែល​ធ្វើឡើង​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។​
​ការបោះឆ្នោត​ប្រជាមតិ​បានចាប់ផ្ដើម​ប្រព្រឹត្តទៅ​នៅ​ម៉ោង​៧​ព្រឹក​ថ្ងៃអាទិត្យ (​ម៉ោង​នៅក្នុង​ទីក្រុង រ៉ូម​) ដោយមាន​ប្រជាជន​អ៊ីតាលី​ប្រមាណ​ជា​៥១​លាន​នាក់​បោះឆ្នោត​សម្រេច​ថា គួរ ឬ​មិនគួរ ធ្វើ​វិ​សោត​ធន​កម្ម រដ្ឋធម្មនុញ្ញ​តាម​សំណើ​របស់លោក Matteo Renzi នាយករដ្ឋមន្ត្រី​អ៊ីតាលី ដើម្បី​កាត់បន្ថយ​អំណាច និង​តួនាទី​របស់​ព្រឹទ្ធសភា​ជាន់ខ្ពស់ និង​ប្រមូល​អំណាច​មួយចំនួន​ពី​អាជ្ញាធរ​នៅក្នុង​តំបន់​នីមួយៗ​មកវិញ​។​
​ជុំវិញ​ការបោះឆ្នោត​ប្រជាមតិ​នេះដែរ អ្នកជំនាញ​ទីផ្សារ​ហិរញ្ញវត្ថុ និង​អ្នកនយោបាយ​អឺរ៉ុប​កំពុងមាន​ការព្រួយបារម្ភ ដោយ​ខ្លាចក្រែង​ថា ជ័យជំនះ​របស់​ក្រុម​បក្សប្រឆាំង ដែល​ជំទាស់​នឹង​ការធ្វើ​វិ​សោត​ធន​កម្ម​រដ្ឋធម្មនុញ្ញ​នេះ​អាច​នឹង ធ្វើឱ្យមាន​អ​ស្ថេ​រ​នយោបាយ ឬក៏​ភាពចលាចល​ដល់​វិស័យ​ធនាគារ ព្រមទាំង​ជម្រុញ​ឱ្យ​តំបន់​ចាយប្រាក់​អឺរ៉ូ​ធា្ល​ក់ចូលក្នុង​វិបត្តិ​ថ្មី​មួយ​៕

fn-2016-12-04-12-37-38-0