ឆេះ​ក្លឹប​កម្សាន្ត​មួយ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ាស្លាប់មនុស្ស​៣៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2016 ក+ ក-

អាមេរិក​៖​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី​បាន​ផ្សាយ​ថា មនុស្ស​៣៣​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​នៅក្នុង​ហេតុការណ៍​ឆេះ​ក្លឹប​កំសាន្ត​មួយកន្លែង​នៅក្នុង ទីក្រុង Oakland រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក​កាលពី​យប់​ថ្ងៃ​សៅរ៍​កន្លងទៅ​។​
​អាជ្ញាធរ​អាមេរិក​បាន​ឱ្យដឹងថា មនុស្ស​ចន្លោះ​ពី​៥០ ដល់​១០០​នាក់ ត្រូវបាន​គេ​អះអាង ស្ថិតនៅក្នុង​ក្លឹប​កំសាន្ត​នេះ នៅ​អំឡុងពេល មាន​អគ្គិភ័យ​កើតឡើង​។
​គួរ​បញ្ជាក់ថា មូលហេតុ​នៃ​អគ្គិភ័យ​នេះ ពុំទាន់​ត្រូវបាន​គេ​បញ្ជាក់​ឱ្យបាន​ច្បាស់​នៅឡើយ​ទេ ក៏ប៉ុន្តែ​បើតាម​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ ក្លឹប​កំសាន្ត​ខាងលើ​ពុំមាន បំពាក់​ប្រព័ន្ធ​សញ្ញា​ប្រកាសអាសន្ន​ពេល​មាន​ភ្លើង​ឆេះ​នោះទេ ហើយ​ពេល​ពួកគេ​ទៅដល់​ក៏បាន​ពុំ​បានលឺ​សញ្ញា​អាសន្ន​ណាមួយ​ដែរ​។ ចំណែកឯ ប៉ូលិស​បាន​និយាយថា ចំនួន​អ្នកស្លាប់​អាច នឹង​កើតឡើង​បន្ថែមទៀត ស្របពេល​អាជ្ញា​កំពុង​បន្ត​ស្វែងរក​អ្នក​បាត់​ខ្លួន​៕

fn-2016-12-03-22-43-56-0