ផ្តន្ទាទោសលោកមេឃុំ ស៊ាង ចែត ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ
រាជធានីភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ បានប្រកាសសាលក្រមផ្តន្ទាទោសលោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្សសម រង្ស៊ី ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ ពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ។
ការប្រកាសសាលក្រមដែលគ្មានសំអាងហេតុនេះធ្វើឡើងដោយលោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ចំពោះមុខលោក ស៊ាង ចែត និងមេធាវីការពារក្ដីផងដែរ៕