លោក កឹម សុខា នឹងចូលប្រជុំសភាឡើងវិញចាប់ពីថ្ងៃទី៧
រាជធានីភ្នំពេញ៖អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃច័ន្ទនេះថា លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នឹងចូលរួមកិច្ចប្រជុំពេញអង្គរដ្ឋសភា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះ បន្ទាប់ពីលោកទទួលបានការលើកលែងទោសពីព្រះមហាក្សត្រខ្មែរ កាលពីថ្មីៗនេះ៕