រដ្ឋសភាប្រកាសទទួលស្គាល់លោក សួន រីដា ជំនួស លោក ប៉ែន សុវណ្ណ
រាជធានីភ្នំពេញ៖អគ្គលេខាធិការដ្ឋាននៃរដ្ឋសភានៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា អង្គប្រជុំបានអនុម័តលើសំណើសុំប្រកាសទទួលស្គាល់ លោក សួន រីដា ជាតំណាងរាស្ត្រថ្មី នៃមណ្ឌលកំពង់ស្ពឺ ជំនួស លោក ប៉ែន សុវណ្ណ ដែលទទួលមរណភាព ។ ចំណែកសុពលភាពនៃអាណត្តិរបស់ លោក សួន រីដា ជាសមាជិករដ្ឋសភានីតិកាលទី៥ នឹងធ្វើឡើងក្នុងសម័យប្រជុំរដ្ឋសភាពេញអង្គនាថ្ងៃទី៧ ខែធ្នូនេះ៕