ម៉ូតូ​២​គ្រឿង​បុក​គ្នា​ស្លាប់ និង​របួស​៧​នាក់​នៅ​ផ្លូវជាតិ​លេខ​៤
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 December, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​មនុស្ស​៣​នាក់​បាន​ស្លាប់ ខណៈដែល​៤​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដែល​កើតឡើង​រវាង​ម៉ូតូ​២​គ្រឿង បុក​គ្នា​យ៉ាង​ពេញទំហឹង នៅលើ​ផ្លូវជាតិ​លេខ​៤ ត្រង់​មុខ​បុរី​សែន​មនោ​រម្យ នា​ម៉ោងជាង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​និយាយថា គេ​ឃើញ​ម៉ូតូ​ទាំង​២​គ្រឿង​បើក​បញ្ច្រាសទិស​គ្នា ក្នុង​ល្បឿ​យ៉ាង​លឿន លុះ​បើក​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ម៉ូតូ Dream C125 វ៉ា​រថយន្ត​មួយគ្រឿង ដែល​នៅខាងមុខ​មិន​ផុត​ក៏បាន​ជ្រុល​ទៅបុក​ម៉ូតូ Smash យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​២​នាក់​ភ្លាមៗ​នៅនឹងកន្លែង​ផងដែរ និង​ម្នាក់ទៀត​ត្រូវស្លាប់​បន្តពេល​ដឹកយក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ផងដែរ​។​
​សម្រាប់​អ្នករងរបួស​ធ្ងន់​៤​នាក់​ទៀត ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។ ក្រោយ​កើតហេតុ​សព​ត្រូវបាន​ក្រុមគ្រួសារ មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី នៅ​នៅ​ស្រុ​កំណើត​។ ចំណែក​ម​ធ្យា​បាយ​ធ្វើរ​ដំណើរ​ទាំង​២ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង និង​ស្ទួ​ច​យកទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

fn-2016-12-06-07-40-22-3fn-2016-12-06-07-40-22-1fn-2016-12-06-07-40-22-0