ជនពិការទទួលបានទីតាំងសម្រាប់សម្តែងសិល្បៈរកថវិកាទ្រទ្រង់ជីវភាព
រាជធានីភ្នំពេញ៖ចាប់ពីពេលនេះទៅ ជនពិការនឹងទទួលបានទីតាំងសម្រាប់ការសម្តែងសិល្បៈ ដើម្បីស្វែងរកថវិកាទ្រទ្រង់ជីវភាពរបស់គេហើយ ។ ទីតាំងនោះគឺរមណីយដ្ឋានវត្តភ្នំ។ នេះបើយោងតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ខែធ្នូ ឆ្នាំ២០១៦នេះ។ សម្ដេចបានថ្លែងក្នុងទិវាជនពិការកម្ពុជាទី១៨ និងទិវាជនពិការអន្តរជាតិលើកទី ៣៤ ថា”ដើម្បីសម្រួល ដល់ជីវភាពជនពិការ ខ្ញុំសម្រេចផ្តល់ទីតាំងរមណីយដ្ឋាន ”វត្តភ្នំ” ដែលមានសន្តិសុខល្អ សម្រាប់ក្រុមពិការមាន ឱកាសសម្តែងសិល្បៈនៅក្នុងរាជធានីភ្នំពេញ៕