ខេត្តកោះកុង៖បុរសវ័យចំណាស់ជាអ្នកចំការម្នាក់ត្រូវជ្រូកព្រៃទម្ងន់ជាង១០០គីឡូក្រាមគាស់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ដែលករណីនេះកើតឡើងកាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញនេះ ស្ថិតនៅក្នុងព្រៃក្នុងភូមិកោះប៉ោរ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
តាមការរៀបរាប់ពីជនរងគ្រោះឈ្មោះ សេង ណែម អាយុ៥០ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានដើរទៅចំការដោយមានឆ្កែគាត់២-៣ក្បាល ទៅជាមួយ ពេលនោះឆ្កែគាត់បានដេញព្រុះយ៉ាងខ្លាំង ទើបគាត់រត់ទៅមើលស្រាប់តែជ្រូកព្រៃដ៏ធំនោះ បានរត់មករកគាត់វិញទាំងកម្រោល គាត់រត់ឡើងដើមឈើ តែឡើងមិនទាន់បានផងជ្រូកព្រៃនោះវ័តជើង ទើបវាទៅបាត់។ ជនរងគ្រោះថា ដល់ពេលវាទៅបាត់ទើបគាត់ទាញទូរស័ព្ទហៅក្រុមគ្រួសារ មកយករួចហើយបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តដើម្បីធ្វើការព្យាបាល៕