ឃាត់ខ្លួនជនជាតិ​វៀតណាម​៩​នាក់​នៅខណ្ឌ​ច្បារអំពៅ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ក្រុម​ប្រតិបត្តិការ​ចម្រុះ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​ព្រឹក​ព្រលឹម ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៦​នេះ​បាន​សហកា​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ផ្ទះជួល និង​សិប្បកម្ម​ឈើ ស្ថិតនៅ​ផ្ផ្ទះ​លេខ​៣៦៩ ភូមិ​អូរអណ្តូង​១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​
​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា បាន​ឲ្យ​ដឹងថា ក្រុម​ប្រតិបត្តិការ​ចម្រុះ​បាន​ត្រួតពិនិត្យ​ឃើញ​មាន​ជនបរទេស​ចំនួន​០៩ នាក់ ស្រី​០៥​នាក់ ជា​ជនជាតិ​វៀតណាម បាន​លួច​ឆ្លងដែន ស្នាក់នៅ និង​ប្រក​បរបរ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន​។ លោក​បាន​បន្តទៀតថា ក្រោយ​ការឃាត់ខ្លួន ជនជាតិ​វៀតណាម​ទាំង​៩ នាក់ ដែល​គ្មាន​លិខិតឆ្លងដែន ត្រូវបាន​នាំមក​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសារ និង​អនុវត្តតាម​នីតិវិធី​៕

fn-2016-12-07-07-38-34-6fn-2016-12-07-07-38-33-4fn-2016-12-07-07-38-33-2