សហប្រជាជាតិ​អំពាវនាវ​ឲ្យ​អ្នក នយោបាយ​ខ្មែរ​បន្ត​ជជែក​គ្នា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 January, 2015 ក+ ក-

ភ្នំពេញ៖ លោក សូរិយា ស៊ូ​ប៊ែ​ឌី អ្នក រាយការណ៍​ពិសេស​របស់អង្គការ សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​អំពាវនាវ​នៅ​ថ្ងៃទី ២០ មករា ឲ្យ អ្នកនយោបាយ​ខ្មែរ បន្ត​វប្បធម៌​សន្ទនា គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វែងគំនិត​នានា ដែល​កើតមានឡើង និង ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។

កាលពី​ថ្ងៃទី ១៨ មករា លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​រិះគន់ថា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ជា​អ្នកដឹកនាំ បំផ្លាញ​ប្រទេសជាតិ​។ មួយថ្ងៃ​ក្រោយមក សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន ឆ្លើយតប​វិញ ថា ជាការ​និយាយ​មិន​ពិត ហើយ សម្តេច​លោក​បាន ព្រមាន ថា សមាជិកសភា ៧​រូប របស់ គណបក្ស​សង្គ្រោះ​ជាតិ នៅជាប់​បណ្តឹងអាជ្ញា របស់ តុលាការ ទាក់ទង​រឿង ការ​វាយ​គ្នា នៅ​ស្ពាន​នាគ វត្តភ្នំ នៅឡើយ​។

សម្តេច​បាន មានប្រសាសន៍​ទៀតថា មកទល់ពេលនេះ វប្បធម៌​សន្ទនា គ្នា រវាង អ្នកដឹកនាំ​គណបក្សនយោបាយ​ទាំងពីរ មើលទៅ​មិនអាច​បន្តទៀត​បានទេ​៕ N M

h-s-11