បង្ក្រាប​ឈើ​សុ​ក្រំ​២០០​កំណាត់​នៅ​ស្រុក​អូរ​យ៉ា​ដាវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2016 ក+ ក-

ខេត្តរតនគិរី​៖​កម្លាំង​អាវុធហត្ថ​ខេត្តរតនគិរី បាន​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ រឹបអូស​បាន​ឈើ​សុ​ក្រំ ២០០​កំណាត់ នៅ​ម៉ោង​២ និង០០​នាទី រសៀល​ថ្ងៃទី​៦ ខែធ្នូ​នេះ ខណៈ​ក្រុម​ឈ្មួញ ព្យាយាម​លាក់ទុក​នៅ​ទីតាំង​មួយកន្លែង ស្ថិតក្នុង​ភូមិ​បា​ដល ឃុំ​សេសា​ន្ត ស្រុក​អូរ​យ៉ា​ដាវ​ខេត្តរតនគិរី ។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​រសៀល​ម្សិលមិញ​។​
​លោក សុខ មីន មេបញ្ជាការ​អាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បង្ក្រាប​ឈើ​សុ​ក្រំ​ខាងលើ​កម្លាំង​ជំនាញ បាន​ប្រមូល​ឈើ​គរ​ទុក​មួយកន្លែង និង​ដាក់​កម្លាំង​ឈាម​កាម ដោយ​ខ្លាចក្រែង​មាន​បក្ខពួក​ក្រុម​ឈ្មួញ​មក​រំដោះ​យក​ឈើ ហើយ​នៅ​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ នឹង​ប្រគល់​ឲ្យ​មន្ត្រីរដ្ឋបាល​ផ្នែក​បរ​កែវ ដឹក​យកទៅ​រក្សាទុក​ដើម្បី​ស្វែងរក​ម្ចាស់​ឈើ​មក​ធ្វើការ​ផាកពិន័យ​តាមច្បាប់​ស្តីពី​ព្រៃឈើ​៕

6ef083f8cc4fdbcad8691096e9f14bc0