អ្នកស្លាប់ក្នុងករណីជំនន់ទឹកភ្លៀងនៅថៃកើនដល់១៤នាក់
បាងកក៖ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងជោគជាំ នៅភាគខាងត្បូងប្រទេសថៃ បានកើនដល់១៤នាក់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia។
រដ្ឋាភិបាលថៃក៏បានចេញសេចក្តីណែនាំឲ្យ មជ្ឈមណ្ឌលការពារគ្រោះមហន្តរាយទាំងឡាយធ្វើការឃ្លាំមើល និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះរអិលបាក់ដីក៏ដូចជាគ្រោះទឹកជំនន់ដែលកើតមានឡើងនៅក្នុងតំបន់រងគ្រោះហើយត្រូវត្រៀមលក្ខណៈជានិច្ច ដើម្បីចាត់ចែងក្រុមប្រតិបត្តិការសង្គ្រោះផ្តល់ជំនួយ ជាសម្ភារៈផ្សេងៗនៅតាមទីតាំងណាដែលត្រូវការជាចាំបាច់៕