យន្តហោះប៉ាគីស្ថានដឹកអ្នកដំណើរមួយគ្រឿងធ្លាក់ភាគខាងជើងប្រទេស
ប៉ាគីស្ថាន៖សាកសពមនុស្សយ៉ាងហោចណាស់៤៧នាក់ ត្រូវ បានគេទាញចេញពីគំនរកម្ទេចកម្ទី នៃយន្តហោះប៉ាគីស្ថានដឹកអ្នកដំណើរមួយគ្រឿងនៃជើងហោះហើរ PK-661 ជាមួយមនុស្ស ៤០-៤៧នាក់ ដែលបានធ្លាក់កាលពីម្សិលមិញនៅឯក្បែរទីក្រុង Havelian ស្ថិតតំបន់ភាគខាងជើងនៃ ប្រទេស។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Pakistan International Airlines បាននិយាយថា មនុស្សជិះនៅលើយន្ដហោះខាងលើមានចំនួន៤៧នាក់ មុននឹងវាបានបាត់ចេញពីប្រព័ន្ធរ៉ាដានៅម៉ោងប្រមាណជា ៤ និង៣០នាទី ម៉ោងនៅក្នុងប្រទេសប៉ាគីស្ថាន។
ទោះជាយ៉ាងណាមូលហេតុនៃការធ្លាក់ពុំទាន់ត្រូវបានគេបញ្ជាក់ឱ្យបានច្បាស់នៅឡើយទេ៕