ឪពុក​តិរច្ឆាន​កាប់សំលាប់​កូនស្រី​បង្កើត​ខ្លួនឯង​អាយុ​៣​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 December, 2016 ក+ ក-

ខេត្ត​ព្រះសីហនុ​៖សមត្ថកិច្ចបានឲ្យដឹងថា ​វេលា​ម៉ោង​២២ និង​០០​នាទី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៦ មាន​ករណី​មនុស្សឃាត​មួយ​កើតឡើង​ក្នុង​លំនៅដ្ឋាន​ស្ថិតក្នុង​ភូមិ​វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​
សមត្ថកិច្ចបន្តថា ករណីនេះបង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ជិ​វ រដ្ឋា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាងទង​មាន​ទីលំនៅ​ចំណុចកើតហេតុ​បាន​ប្រើ​កាំបិត​កាប់​ទៅលើ​ជនរងគ្រោះ​ដែល​ត្រូវជា​កូនស្រី​បង្កើត​ឈ្មោះ ជិ​វ លី​ហួរ ភេទ​ស្រី​អាយុ​៣​ឆ្នាំ​(​ស្លាប់​នៅ​កន្លែង​)​។ ក្រោយពី​កាប់សម្លាប់​កូន​រួច​ជនសង្ស័យ​បាន​រត់ចេញ​តាមផ្លូវ​ជាតិ​លេខ​៤​ដេញ​កាប់​ជនរងគ្រោះ​ម្នាក់ទៀត​ឈ្មោះ មាន ហួត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​មាន​ទីលំនៅ​ភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បណ្តាល​ឲ្យ​រងរបួស​ត្រង់​ប្រអប់​ដៃស្តាំ​ក្នុងខណៈ​ជនរងគ្រោះ​កំពុង​ដើរ​។​
​តាម​ការបំភ្លឺ​របស់​ឈ្មោះ ជិន សា​មា​ឌី ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​មេផ្ទះ ត្រូវជា​ប្រពន្ធ​របស់​ជនសង្ស័យ​បានអោយដឹងថា ជនសង្ស័យ​មាន​សភាព​ដូច​មនុស្ស​បែក​ថ្នាំ​ហើយ​បាន​បំផ្លិចបំផ្លាញ​សំភារៈប្រើប្រាស់​ក្នុងផ្ទះ​ទាញ​កាំបិត​ដេញ​កាប់​ខ្លួន​តែ​គាត់​រត់គេចខ្លួន​មកប្តឹង​សមត្ថកិច្ច​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​អ​.​ហ​ស្រុក​ព្រៃនប់​ឃាត់ខ្លួន​បាន​កំពុង​អនុវត្តតាម​និតិ​វិធី៕

15409548_1802550673316828_704191588_o15424505_1802549786650250_1838529388_n15424531_1802549736650255_1606748267_n