Trump តែងតាំង Terry Branstad ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​ចិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 December, 2016 ក+ ក-

​អាមេរិក​៖​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Donald Trump បានជ្រើសរើស​សម្ព័ន្ធមិត្ត​នយោបាយ​ម្នាក់​ដែលមាន​ចំណងទាក់ទង​ជិតស្និទ្ធ​ទៅនឹង​ប្រទេស​ចិន​ឲ្យ​ក្លាយជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​ទីក្រុង​ប៉េកាំង​ដោយបាន​សង្កត់ធ្ងន់​អំពី​ការប្តេជ្ញាចិត្ត​របស់លោក​ក្នុងការ​បង្កើត​ការងារ​អាមេរិក​និង​បាន​បង្ហាញថា គាត់​បាន​ពិគ្រោះ​យោបល់​ជាមួយ​លោក Barack Obama អំពី​ការជ្រើសរើស​គណរដ្ឋមន្ត្រី​របស់គាត់​។​
​ការទទួល​ជ័យជម្នះ​នៃ​ការបោះឆ្នោត​របស់​អ្នក​ខាង​គណបក្ស​សាធារណរដ្ឋ​រូបនេះ​បានធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ជាខ្លាំង​ចំពោះ​សហរដ្ឋអាមេរិក​និង​បង្ក​ជាការ​ព្រួយបារម្ភ​លើ​ពិភពលោក​ដោយសារតែ​ការគំរាមកំហែង​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី បោះបង់ចោល​សន្ធិសញ្ញា​នានា​និង​ផ្តន្ទាទោស​ក្រុមហ៊ុន​អាមេរិក​ណា​ដែល​ផ្លាស់ប្តូរ​ការងារ​នៅក្រៅ​ប្រទេស ។​
​លោក​បាន​បង្ក​កំហឹង​ដល់​ប្រទេស​ចិន​កាលពី​សប្តាហ៍​មុន​ដោយ​ការនិយាយ​ទូរស័ព្ទ​ជាមួយ​មេដឹកនាំ​តៃវ៉ាន់​និង​បន្ទាប់មក​បាន​ប្រមាថ​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចំពោះ​ការចោទប្រកាន់​ការរៀប​ចំ​រូបិយប័ណ្ណ ពន្ធ​មិន​សមនិង​ការបង្កើន​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​
​ប៉ុន្ដែ​កាលពី​ថ្ងៃ​ពុធ​លោក Trump ហាក់ដូចជា​បន្ទន់ខ្លួន​ដោយ​ប្រាប់​ពី​ព័ត៌មាន​ដល់ទី​ក្រុង​ប៉េកាំង អំពី​ការជ្រើសរើស​របស់លោក​ដែល​យក​អភិបាលរដ្ឋ Iowa លោក Terry Branstad ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ទៅនឹង​ប្រធានាធិបតី​ចិន​លោក Xi Jinping កាលពី​ពាក់កណ្តាល​ទសវត្ស​ឆ្នាំ ១៩៨០​ឲ្យ​ធ្វើជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​ចិន​៕

images1