ដោយ៖ប៉ែន សុផល
បាត់ដំបង៖យកលុយក្នុងភាគហ៊ុនរកស៊ីជាមួយគ្នាចាយវាយអស់១៤០០០ដុល្លារហើយមិនទទួលខុសត្រូវ ត្រូវម្ចាស់ភាគហ៊ុនម្ខាងទៀតប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួន។
កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងបាត់ដំបងបានអោយដឹងថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះនៅល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នេះកម្លាំងជំនាញបានចុះប្រតិបត្តិការបង្ក្រាបករណីរំលោភលើទំនុកចិត្តបានមួយលើកលើមូលដ្ឋានផ្ទះជួលមួយកន្លែងក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
តាមការបញ្ជាក់ពីម្ចាស់ដើមបណ្តឹងបានអោយដឹងថា ជនបង្កជាអ្នករកស៊ីដាក់ហ៊ុនជាមួយគ្នាយូរមកហើយ ចុងក្រោយនេះបានរំលោភលើសេចក្តីទុកចិត្តយោយបានយកលុយថ្លៃទិញនិងលក់ឡានចំនួន១៤០០០ដុល្លារអាមេរិកទៅចាយវាយផឹកស៊ីក្រៅខ្ទង់ដោយមិនមានការឯកគ្នារវាងម្ចាស់ហ៊ុនម្ខាងទៀតឡើយ មិនតែប៉ុណ្ណោះថែមទាំងមិនបានទទួលខុសត្រូវលើលុយដែលស៊ីដាច់នេះឡើយ ក្រោយពេលកើតហេតុជនបង្ករបានភាសន៍ខ្លួនមករស់នៅក្នុងខេត្តបាត់ដំបងមួយរយះ។
ជនរងគ្រោះមានឈ្មោះ ទ្រី ស៊ីអន ភេទប្រុស អាយុ៣០ឆ្នាំ របរលក់ដូរនៅភូមិប្រាំ ឃុំរការខ្នោ ស្រុកក្រូចឆ្មា ខេត្តកំពុងចាម រីឯជនសង្ស័យឈ្មោះយូ ឈឿម ហៅឈឿម ភេទប្រុស អាយុ៤២ឆ្នាំ របរលក់ដូរនៅផ្ទះកន្លែងកើតហេតុខាងលើ។
ស្របពេលជាមួយការឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចកំពុងជំរុញការកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី៕
ស៊ីដាច់លុយភាគហ៊ុនមិនទទួលខុសត្រូវ ត្រូវសមត្ថកិច្ចឃាត់ខ្លួន