ខេត្តឧត្តរមានជ័យ៖រឿងដែលពុំនិកស្មានដល់ ខណៈដែលមនុស្សមួយក្រុមបានបន្លំធ្វើជាអាជ្ញាធរ ហើយ ចុះទៅកំណត់ទីតាំង ព្រំប្រទល់ ! លើដីប្រជាពលរដ្ឋ ដែលកំពុងអាស្រ័យផល ដំណាំដំឡូង នៅចំនុច ភូមិដីក្រហម ឃុំលំទង ស្រុក អន្លង់វែង មិនតែប៉ុណ្ណោះជនទាំងនោះបានកាច់ បំផ្លាញផល ដំឡូង អស់មួយចំនូនទៀតផង ។ ហេតុការណ៍នោះបានកើតឡើង កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ កន្លងមកថ្មីៗនេះ ។
តំណាងប្រជាពលរដ្ឋបានលើកឡើងថា៖ ពួកគាត់រស់នៅលើ ដី នេះម្នាក់ៗចាប់តាំងពីឆ្នាំ ២០០៧ មកម្លេះ ហើយអាស្រ័យផលលើដី របស់គាត់ រៀងៗខ្លួន យ៉ាងហោចណាស់ ចាប់ ពី ០៣ ឆ្នាំ ដែរ មិនដែលមានអ្នកណាមកអះអាងថា ជាដីរបស់ខ្លួនឡើយ រហូតមកដល់ពេលនេះស្រាប់តែលេចមុខ ជនទាំង០៣ មានម្នាក់ ពាក់ម៉ាស់ជិត បានគម្រាមដាក់គាត់ថា ដីនៅ ចំនុចនេះ សុទ្ធសឹង ជាដីរបស់ពួកគេ ទាំងអស់ ខណៈនោះរូបគាត់ក៍សួរនាំទៅកាន់ជន ទាំង០៣នាក់ ផងដែរ ប៉ុន្តែជននោះ មិនបានបញ្ជាក់ពី អត្តសញ្ញាណ្ណ ប្រាប់គាត់ឡើយ រួចហើយពួកគេទាំង០៣ ដើរចេញតែម្តងទៅ ។
លោក យី ណយ មេភូមិដីក្រហម បានបញ្ជាក់ប្រាប់អ្នកព័ត៌មានថា៖ ជនទាំង០៣នាក់ខាងលើ ចុះមកកំណត់ទីតាំងដីនេះ មិនបានប្រាប់គាត់ទេ ! ហើយជននោះមិន ទាន់ ដឹង ជាអ្នកណាដែរ ហើយពេលនោះកំពុងស្ថិតក្នុងតាមដាននៅឡើយ ។
លោក មេភូមិបានបញ្ជាកបន្ថែមថា៖ ប្រជាពលរដ្ឋរស់នៅចំនុចដីក្រហម មានចំនួន ១៤៨ គ្រួសារ ម្នាក់ៗរស់នៅ អាស្រ័យផលចាប់តាំង ពីឆ្នាំ ២០០៧ មិនដែលមានបញ្ហាអ្វីកើតឡើង ឡើយ !!! កាលពីកន្លងមកទំនាស់បែបនេះ មាន ! នៅភូមិគេផ្សេង ! ប៉ុន្តែជនខិលខូចទាំងនោះ រំលោភ យកពីប្រជាជនមិនបាន ! ឥឡូវបានរាលដាលដល់ភូមិដីក្រហមម្តងហើយ ។
សកម្មភាពនេះ អាចទាក់ទងក្រុមរៀបចំដីឲ្យក្រុមហ៊ុនចំនួន ២០០ ហិកតា ! ដោយសា ជនខិលខូចមួយចំនួន បានយកដីលក់ជាបន្តបន្ទាប់ ដល់ពេលក្រុមហ៊ុន ទាមទា ដីមិនមាន ក៍ដើរ ចុច GPS រំលោភលើដី ប្រជាពលរដ្ឋ ដោយសំអាងទៅលើ ប័ណ្ណកម្មសិទ្ធ ព្រោះប្រជាពលរដ្ឋមួយចំនួន រហូតមកដល់ពេលនេះ មិនទាន់ស្គាល់ ប្លង់ដី នៅឡើយទេ៕