កងទ័ព​ស៊ី​រី​ដណ្តើម​កាន់កាប់​តំបន់​ជាច្រើន​នៅក្នុងក្រុង​អា​ឡេ​ប៉ូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 December, 2016 ក+ ក-

ដា​ម៉ាស់​៖​គិត​មកទល់នឹង​សប្តាហ៍​ថ្មី​នេះ​តំបន់​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​ចំនួន​៩៣​ភាគរយ​ហើយ​នៅ​ក្នុ​ក្រុង​អា​ឡេ​ប៉ូ​ទាំងមូល​ត្រូវបាន​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​ល​របស់លោក បា​ហ្សា អាល់ អាស្សាដ អាច​ដណ្តើម​យកមក​គ្រប់គ្រង​វិញ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ​ចេញផ្សាយ​នា​រសៀល​ថ្ងៃ​ចន្ទ ទី​១២ ខែធ្នូ ឆ្នាំ​២០១៦​នេះ​។​
​សារព័ត៌មាន​រដ្ឋ​ស៊ី​រី​បានចេញ​ផ្សាយ​ថា តំបន់​ភាគច្រើនបំផុត​នៃ​ពួក​ឧទ្ទាម​ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ទីក្រុង​អា​ឡេ​ប៉ូ ត្រូវបាន​កងទ័ព​ក្រសោប​យកបាន​ហើយ​។ ទន្ទឹម​នោះ​ជន​ស៊ីវិល​ចំនួន​ជាង ៣,០០០​នាក់​បាន​រត់​ភៀសខ្លួន​ចេញពី​តំបន់ Sukari, Fardos, និង Salahuddien ឆ្ពោះទៅកាន់​កន្លែង​ដែល​រដ្ឋាភិបាល​ស៊ី​រី​ទើប​យកមក​គ្រប់គ្រង​ឡើងវិញ គិត​ចាប់តាំងពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុននេះ​មក​។​
​ជាមួយគ្នានេះ​ទីភ្នាក់ងារ​សិទ្ធិមនុស្ស​បាន​រិះគន់​រដ្ឋាភិបាល​ស៊ី​រី បាន​ប្រើប្រាស់​កម្លាំង​យ៉ាង​កម្រោល វាយ​សង្គ្រប់​ទៅលើ​កងកម្លាំង​របស់​ពួក​ឧទ្ទាម ។ ទោះ​បែបនេះ​ក្តី​រដ្ឋាភិបាល​លោក អាស្សាដ បាន​អះអាងថា នឹង​ក្រសោប​យក​ទីក្រុង​អា​ឡេ​ប៉ូ​ទាំងមូល​តែម្តង​៕

fn-2016-12-12-12-29-50-0