ផ្អើល​ភ្ញៀវ​រត់​ចែក​ជើង​គ្នា​ព្រាត​ពេញ​រោងការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​រោង​មង្គលការ​ប្រែក្លាយជា​រោង​ប្រយុទ្ធ​គ្នា​រវាង​ភ្ញៀវ​ខាង​កូនកំលោះ​ជាមួយនឹង​ភ្ញៀវ​ខាង​កូនក្រមុំ ធ្វើ​ឲ្យ​ភ្ញៀវ​ផ្សេងទៀត ដែល​មក​ចូលរួម​នាំគ្នា​រត់​ចែក​ជើង​គ្នា​ព្រាត​ពេញ​រោង​។ ករណី​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​យប់ ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ភ្ញៀវ​ខាង​កូនកំលោះ​បាន​ប៉ះទង្គិច​ពាក្យសំដី​គ្នា​ជាមួយនឹង​ភ្ញៀវ​ខាង​កូនក្រមុំ តែ​ត្រូវបាន​ចាស់​សម្រួល​ក៏បាន​ស្ងាត់​ទៅ ស្រាប់តែ​ដល់​វេលា​កើតហេតុ​ភ្ញៀវ​ខាង​កូនកំលោះ​មិន​អស់ចិត្ត​បាន​ទៅរក​រឿង​ជាមួយ​ភ្ញៀវ​ម្ខាង​ទៀត​ក៏​កើតជា​ហិង្សា​វាយតប​គ្នា ហើយ​គប់​កែវ គប់​ដប​ពេញ​រោងការ ធ្វើ​ឲ្យ​ផ្អើល​រោងការ​តែម្តង​។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​បាន​ឡោមព័ទ្ធ​ចាប់បាន​មនុស្ស​ចំនួន​១៤​នាក់ និង​ម៉ូតូ​ចំនួន​៩​គ្រឿង​យកទៅ​កាន់​អធិការនគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​តែម្តង ដើម្បី​កសាង​សំណុំរឿង និង​ធ្វើការ​ឃុំខ្លួន​បណ្តោះអាសន្ន រងចាំ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕

fn-2016-12-13-07-59-27-2fn-2016-12-13-07-59-26-1