ខេត្តកំពង់ចាម៖តាមព័ត៌មានទទួលបានលោក ស៊ាង ចែត មេឃុំមកពីគណបក្ស សម រង្ស៊ី បានចូលទៅកាន់តំណែងជាមេឃុំឡើងវិញ បន្ទាប់ពីចេញពីពន្ធនាគារព្រៃសជិតមួយសប្តាហ៍។ មេឃុំរូបនោះក៏បានបង្ហាញនូវក្តីសប្បាយរីករាយផងដែរ ខណៈបានទៅកាន់មុខតំណែងដែលបានបាត់បង់ជិត១ឆ្នាំ។
លោក ស៊ាង ចែត មេឃុំស្រកនៃស្រុកកំពង់សៀម ខេត្តកំពង់ចាមត្រូវបានព្រះមហាក្សត្រលើកលែងទោសកាលពីថ្ងៃទី ៨ ខែធ្នូតាមរយៈការសម្រុះសម្រួលនយោបាយរវាងមេដឹកនាំគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិបន្ទាប់ពីឃុំខ្លួនជាង ៦ ខែនៅពន្ធនាគារព្រៃស។
លោក ស៊ាង ចែត បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកនៅតែទទូចឱ្យមេដឹកនាំគណបក្សទាំងពីរធ្វើយ៉ាងណាឱ្យលោកមានសិទ្ធិចុះឈ្មោះបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ ២០១៧ បន្ទាប់ពី គជប បានបញ្ចប់ការចុះឈ្មោះនៅថ្ងៃទី ៣០ ខែវិច្ឆិកាមុនពេលលោកចេញពីពន្ធនាគារ៕