ប៉ូលិស​ហុងកុង​ចាប់​មនុស្ស​២៩​នាក់​សង្ស័យ​ប្រព្រឹត្ត​អំពើ​សូកប៉ាន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 December, 2016 ក+ ក-

​ហុងកុង​៖​មនុស្ស​ចំនួន​២៩​ដែល​បច្ចុប្បន្ន​ជា​បុគ្គលិក និង​ជា​អតីត​បុគ្គលិក​នៃ​ស្ថាប័នហិរញ្ញវត្ថុ​ចំនួន ៥ ក្នុងនោះ​មាន​ទាំង​ធនាគារ​ចំនួន​៤​ផងដែរ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោម​ការសង្ស័យថា​ប្រព្រឹត្ត​អំពើ​សូកប៉ាន់ ទាក់ទង​នឹង​ការទម្លាយ​ព័ត៌មាន​របស់​អតិថិជន​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters ដែល​បាន​ដកស្រង់​សម្ដី​ពី កាលពី​ថ្ងៃ​ម្សិលមិញ​។​
​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​ឯករាជ្យ​ប្រឆាំង​អំពើពុករលួយ​បាន​ឲ្យ​ដឹងថា បុគ្គលិក​ធនាគារ​នេះ​ត្រូវបាន​ចាប់ខ្លួន​ពីបទ​សូកប៉ាន់​ថ្នាក់លើ​ដើម្បី​ទទួលបាន​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អតិថិជន​។​សេចក្ដីប្រកាស​នេះ​កើតឡើង​បន្ទាប់ពី​ក្រុមហ៊ុន DBS Group Holdings បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា ខ្លួន​សហការ​ជាមួយ​អាជ្ញាធរ​ហុងកុង​ជុំវិញ​ការ​លេច​ធ្លាយ​ព័ត៌មាន​សម្ងាត់​របស់​អតិថិជន​។
​ទោះបី​យ៉ាង​មនុស្ស​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំងអស់​ត្រូវបាន​គេ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​វិញ ប៉ុន្តែ​ការស៊ើបអង្កេត​កំពុងតែ​ដំណើរ​ការបន្ត ដោយ​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់ បាន​យល់ព្រម​សហការ​ជាមួយ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​៕

police-stand-in-front-of-002-2014-10-20