ជប៉ុន​ផ្តល់​ថវិការ​ជាង​១​លាន​ដុល្លារ​ដល់​សាលាក្តី​ខ្មែរក្រហម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 January, 2015 ក+ ក-

ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ជំនួយ​ថវិកា​ថ្មី​មួយទៀត​ប្រមាណ ១,៣៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដល់​ភាគី​អន្តរជាតិ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) ដើម្បី​បន្តដំណើរ ការ ស្វែងរក​យុត្តិធម៌ ជូន​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម ។​

​នៅក្នុង​សេចក្តីប្រកាស​ព័​ត៌​មនា របស់​សាលាក្តី​ខ្មែរក្រហម នៅ​ថ្ងៃទី​១៩ ខែមករា បង្ហាញថា ថវិកា​ចំនួន​១.៣៨៥.៥៦៧ ដុល្លារ ដល់​ភាគី​អន្តរជាតិ​នៃ សាលាក្តី​ខ្មែរក្រហម ។​

បើតាម លោក ក្រាញ់ តូ​នី ប្រធានការិយាល័យ​រដ្ឋ​បាល​ស្តីទី និង​លោក ឃ្នុ​ត រ៉ូ​ហ្សិ​ន​ហក អនុប្រធាន​ការិយាល័យ រដ្ឋបាល នៃ​សាលាក្តី​ខ្មែរក្រហម បាន​ថ្លែង អំណរគុណ ចំពោះ​រដ្ឋាភិបាល​ជប៉ុន សម្រាប់​ការបន្ត គាំទ្រ​តុលាការ​មួយ​នេះ​៕
-----------------